កម្ពុជា​-​ចិន​នឹង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​រួមគ្នា​រយៈពេល​៣​ថ្ងៃ​

11/04/2018 -  197

​កម្ពុជា​-​ចិន នឹង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា (​ស៊ី​ឈួន​) រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ២១-២៣ ខែមិថុនា ឆ្នាំ​២០១៨​ខាងមុខ នៅ​ទីក្រុង​ពាណិជ្ជកម្ម ចេង​ឌូ​បាយី​កម្ពុជា​-​ចិន នៃ​រាជធានី​ភ្នំពេញ ដែល​ជា​ព្រឹត្តការណ៍​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ធំ​បំផុត​រវាង​ខេត្ត​ស៊ី​ឈួន និង​កម្ពុជា​។​

​បើ​តាម​ការបញ្ជាក់ ពី​គណៈកម្មាធិការ​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា​(​ស៊ី​ឈួន​) ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា (​ស៊ី​ឈួន​) នា​ថ្ងៃ​ទី​១១ មេសា​នេះ ឲ្យដឹងថា «​ពិព័រណ៍​នេះ នឹង​មាន​ការចូល ប្រមាណ​១០០​ក្រុមហ៊ុន  ដែល​ភាគច្រើន​ជា​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន និង ក្រុមហ៊ុន​កម្ពុជា មាន​ចំនួន​តិចតួច​តែប៉ុណ្ណោះ​។ ចំពោះ​វិស័យ​ដែល​ត្រូវបាន ចូលរួម រួមមាន​៖ ក្រុមហ៊ុន​លក់​សម្ភារៈ​សំណង់​, គ្រឿង​សង្ហារឹម​, សម្ភារៈ​បន្ទប់ទឹក​, គ្រឿង​តុបតែង​ផ្ទះ​, គ្រឿង​អំពូល​ភ្លើង​ជា​ដើម​»៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត