iPhone 8 និង​8 Plus​​ពណ៌​ក្រហម​​ក៏​ស្អាត​​មិនធម្មតា​​​!

11/04/2018 -  77

​ពិតជា​ភ្ញាក់ផ្អើល​នឹង​ពណ៌​នៃ​ទូរស័ព្ទ​iPhone 8 និង​8 Plus​។ ក្រុមហ៊ុន​Apple​បាន​ផលិត​ចេញ​នូវ​ទូរស័ព្ទ​ទាំងពីរ​ម៉ូ​ដែល​នេះ មាន​ពណ៌​ក្រហមឆ្អៅ​តែម្ដង​ជា​RED Special Edition ។ ក្រុមហ៊ុន​ផលិតឡើង​ដើម្បី​រក​ប្រាក់ចំណេញ​ជួយ​ដល់​មូលនិធិ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺអេដស៍ របេង និង​គ្រុនចាញ់ ដូចដែល​ធ្លាប់​បានធ្វើ​នា​ពេលកន្លងមក​។​

IPhone 8 និង​8 Plus​ពណ៌​ក្រហម បានប្រកាស​វត្ដ​មាន​ជា​ផ្លូវ​ការកាលពី​ថ្ងៃ​ចន្ទ​ទី​០៩​មេសា ដែល​អាច​ចាប់ផ្ដើម​បញ្ជា​ទិញ​តាម​អន​ឡាញ​បាន​កាលពី​យប់​ថ្ងៃ​អង្គារ​សម្រាប់​បណ្ដា​ប្រទេស​មួយចំនួន​។ IPhone 8 និង​8 Plus​ពណ៌​ក្រហម​64GB​និង​256GB មិន​ខុសគ្នា​ពី iPhone 8 iPhone 8 Plus ធម្មតា​ទេ​គ្រាន់តែ​ខុស​ពណ៌​។ ចំពោះ​តម្លៃ​វិញ​អាច​ពី​១,១៤៨​ដុល្លារ​សិង្ហ​បុរី​៕

​សូម​ទស្សនា​វីដេអូ​ទាំងអស់គ្នា​៖

 

 

 

 

 

 

ព័ត៌មានផ្សេងទៀត