ប្រធានក្លិប Barcelona សូមទោសអ្នកគាំទ្រក្រោយធ្លាក់ពី UCL និងមិនធានាអនាគតគ្រូ

12/04/2018 -  376

ប្រធានក្លិបបាល់ទាត់ Barcelona លោក Josep Bartomeu បានសូមទោសអ្នកគាំទ្របន្ទាប់ពីត្រូវបាន Roma ទម្លាក់ក្នុងវគ្គ៨ក្រុមចុងក្រោយ Champions League យប់ថ្ងៃអង្គារទី១០ខែមេសាឆ្នាំ២០១៨។

Barcelona ខ្ទាតពីពានដ៏ធំនេះដោយសាររូបមន្តគ្រាប់បាល់ក្រៅដី ក្រោយ Roma ឈ្នះ៣-០ ខណៈជើងទី១នៅ Camp Nou ពួកគេឈ្នះ៤-១។

លោក Bartomeu និយាយថា៖ “ខ្ញុំសូមទោស។ Roma ជាក្រុមដែលប្រសើរជាងនៅលើទីលាន។ Roma បានជឿជាក់និងបានបង្ហាញថានៅពួកអ្នកព្យាយាមខ្លាំង អ្នកអាចសម្រេចគោលដៅរបស់អ្នក។ ពិតណាស់ បរាជ័យនេះជះឥទ្ធិពលលើពួកយើង ប៉ុន្តែពួកយើងមានការប្រកួតសំខាន់ៗនៅពេលខាងមុខ ហើយកីឡាករនឹងស្បើយឡើងវិញ”។

នៅក្នុងស្រុក Barcelona កំពុងនាំមុខ១១ពិន្ទុនៅកំពូលតារាង La Liga ប៉ុន្តែលោក Bartomeu បានបង្ហើបថាលោក Ernesto Valverde អាចលែងជាជម្រើសទី១របស់ក្លិបនៅក្នុងការនាំក្លិបឆ្ពោះ ទៅមុខ។

លោកថា៖ “ក្រុមនេះតែងតែត្រៀមលក្ខណៈដើម្បីឈ្នះគ្រប់ការប្រកួតចំពោះមុខ មិនថាជាមួយ Ernesto Valverde ឬគ្រូផ្សេងនោះទេ។ យើងប្រឹងដើម្បីឈ្នះគ្រប់យ៉ាងរដូវកាលនេះ ប៉ុន្តែយប់នេះអ្វីៗមិនអី ចឹងឡើយ”។

Barcelona នឹងប្រកួត La Liga សប្ដាហ៍ទី៣២ទល់នឹង Valenciaនៅថ្ងៃសៅរ៍ទី១៤ខែមេសាឆ្នាំ ២០១៨៕

ប្រភព៖ Dailymail

ដោយ៖ អ៊ុំ កុសល

 

ព័ត៌មានផ្សេងទៀត