ព្រឹត្តិការណ៍​សង្ក្រាន្ត​ទាំង ១០​រាជធានី​/​ខេត្ត មាន​រៀបចំ​អ្វីខ្លះ​?

13/04/2018 -  90

​ដើម្បី​អបអរ​ពី​ធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​នា​ឆ្នាំ​២០១៨ នៅតាម​បណ្តា​ខេត្ត​ចំនួន ១០​បាន​រៀបចំ​ព្រឹត្តការណ៍​សង្ក្រាន្យ​ប្រចាំ​ខេត្ត​រៀងៗ​ខ្លួន ដោយ​មាន​ការ​លេងល្បែង​ប្រជាប្រិយ សម្តែង​របាំ​ប្រពៃណី​យ ដាក់តាំង ឧបករណ៍​ផ្សេងៗ ដែល​ខេត្ត​ទាំងនោះ​បាន​រៀបចំ​ដូច​ជា​៖

​ទី​១៖​សង្ក្រាន្ត​វត្តភ្នំ នៅ​រាជធានី​ភ្នំពេញ មាន​ការតាំង​ពិ​ពណ៌​សម្ភារ​ផ្សេងៗ​ក្នុងភូមិ​ខ្មែរ និង​មាន​ការប្រគំ​តន្ត្រី​។​

​ទី​២៖​ខេត្ត​សៀមរាប​អង្គរ​សង្ក្រាន្ត បាន​រៀប​ចំ​មុខ​ហនុមាន​យក្ស ការបង្ហាញ​អំពី​ល្បែង​ប្រជាប្រិយ របាំ​ប្រពៃណី ទស្សនីយភាព​នៃ​ការសម្តែង​សិល្បៈ​និង​ស្នាដៃ​នានា ។​

 ទី​៣៖​សង្ក្រាន​ព្រៃវែង នៅ​ទី​រួម​ខេត្តព្រៃវែង បានដាក់​បង្ហាញ របស់​យក្ស រួមមាន​៖​ទ្រូ​យក្ស ទូក​ង ឆ្នៀង ឧបករណ៍​នេសាទ​និងរ​បស់​ជា​ច្រើន​តាម​និមិត្តសញ្ញា​នៃ តំបន់​របស់​គេ​។

 ​ទី​៤៖​សង្ក្រាន​កំពង់ស្ពឺ​មាន​ការដាក់​តាំងនូវ​ផ្លែ​ត្នោត​យក្ស នៅ​សួនច្បារ​វិមាន​សម្តេចព្រះ​សង្ឃ​រាជ ជួន​ណាត នឹង​មាន​ល្បែង​ប្រជាប្រិយ​ខ្មែរ​ផ្សេងៗ ព្រមទាំង​មាន​ប្រគំ​តន្ត្រី​សម័យ​ទៀតផង​។​

ទី​៥៖​សម្រាប់​សង្ក្រាន​ស្វាយរៀង​បាន​រៀបចំ​មួកយ​ក្ស​និង កូន​មួក​ជា​ច្រើន​ព្រមទាំង​មាន​លេងល្បែង ប្រជាប្រិយ និង​ការ​រាំ​លេង​កម្សាន្ត​។ 

​ទី​៦៖​ខេត្ត​កំពង់ធំ ក៏​បាន​ប្រារព្ធ​ធ្វើ​សង្ក្រាន ដែល​មានឈ្មោះ​ថា​សង្ក្រាន​ថ្មី​សំបូរ​ព្រៃគុក មាន​កម្មវិធី​សំដែង  លេងល្បែង របាំ​ប្រជាប្រិយ ការ​ដាក់​តាំង​ពិ​ពណ៍​នូវ​ផលិតផល​ភូមិ​មួយ​ផលិតផល​មួយ ។ 

​ទី​៧៖ សង្គ្រាន្ត​បាត់ដំបង មាន​ដាក់តាំង​ផ្លែ​ម្នាស់​ដ៏​ធំ​កម្ពស់​៥​ម៉ែត្រ ដោយ​យក​ផ្លែ​ម្នាស់​ជាង​៤,០០០​ផ្លែ​មក​ផ្គុំ​ចូលគ្នា និង​ផ្លែ​ពោត​កម្ពស់​៥​ម៉ែត្រ ដែល​យក​ផ្លែ​ពោត​ជិត​១​ម៉ឺន​ផ្លែ​មក​ផ្គុំ​ចូល​គ្នា​តែ​មួយ ។​

​ទី​៨៖​សង្ក្រាន្ត​បន្ទាយមានជ័យ នៅ​បន្ទាយឆ្មារ បានធ្វើ មួក​យក្ស ចំនួន ២​មួក និង​តាំង​បង្ហាញ​វត្ថុ​បូរាណ ក្រុម​តន្ត្រី​ស្គរ​ដៃ​កន្ទ្រឹ​ម ជា​ច្រើន​ក្រុម មាន​កម្មវិធី​រាំ​ច្រៀង លេងល្បែង​ប្រជាប្រិយ ជាច្រើន​ទៀត ។​

​ទី​៩៖​សង្ក្រាន្ត​កោះ​សំពៅ​មាស នៅឯ​បរិវេណ​នៃ​កោះ​សំពៅ​មាស មាន​ទីតាំង​ស្ថិតនៅ​ចំ​ពីមុខ​សាលាខេត្ត​ពោធិ៍សាត់ ដែល​មាន​ទំហំ​ផ្ទៃដី​ប្រមាណ​ជិត ២ ហិកតា​។ 

​ទី​១០៖​សង្ក្រាន្ត​កោះកុង មាន​រៀបចំ​លេងល្បែង​ប្រជាប្រិយ​យ៉ាងច្រើន​ទំរង់ ការសម្តែង​សិល្បៈ​កីឡា​ទាត់សី ដែល​ជា​ប្រភេទ​សិល្បៈ​ខ្មែរ និយម​ចូលចិត្ត​តាំងពី​បុរាណ​មក ហើយ​មាន​លេងល្បែង ការ​រាំ​របាំ​ប្រជាប្រិយ នៅ​ទីលាន​បាល់ទាត់ ខេត្ត​កោះកុង​។​

​សូមបញ្ជាក់​ថា ព្រឹត្តិការណ៍​សង្ក្រាន្ត​នេះ ធ្វើឡើង​សម្រាប់​អបអរ​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ បង្កើត​ស្នាមញញឹម​និង​ស្មារតី​រួបរួម ដោយ​ភាពសប្បាយ​រីករាយ​ផង ព្រមទាំង​ឆ្លុះបញ្ចាំង​អំពី​វប្បធម៌ ទំនៀមទម្លាប់​ប្រពៃណី​ដូនតា​ខ្មែរ​ផងដែរ​។​


ព័ត៌មានផ្សេងទៀត