ផ្អើល​អស់អ្នកបាត់ដំបង​ឃើញ​គ្រាប់បែក​បង្កៃ​តាម​ផ្លូវ តែ​ការពិត​ជា​ដែកកេះ​

13/04/2018 -  61

​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ម្នា​ស់ ឃុំ​អូ​ដា ស្រុក​កំរៀង ខេត្ត​បាត់ដំបង បាន​សម្តែង​ការភ្ញាក់ផ្អើល យ៉ាងខ្លាំង ក្រោយពី​បាន​ឃើញ គ្រាប់បែក​មួយ​គ្រាប់ ត្រូវបាន​គេ​បង្កៃ​ទុកចោល នៅតាម​ដងផ្លូវ ស្ថិតនៅ​ភូមិ​ឃុំ​ខាងលើ​។ តែ​យ៉ាងណាមិញ នៅ​ថ្ងៃ​ទី​១៣ មេសា​នេះ សមត្ថកិច្ច​ជំនាញ បាន​ចុះ​ទៅ​ទីកន្លែង ដែល​រាយការណ៍​ថា មាន​គ្រាប់បែក​នោះ ពិនិត្យឃើញថា មិនមែន​ជា​គ្រាប់បែក​ទេ គ្រាន់តែ​ជា​ដែកកេះ ដែល​គេ​ផលិត មាន​រូបរាង​ដូច​គ្រាប់បែក​តែប៉ុណ្ណោះ​។​

​ក្រោយ​ការចុះពិនិត្យ មន្ត្រី​អាជ្ញាធរ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​មជ្ឈដ្ឋាន​ទូទៅ សូម​កុំ​មាន​ការព្រួយបារម្ភ​តទៅទៀត និង​ស្នើ​ដល់​ប្រជាពលរដ្ឋ កុំ​បន្ត​ចែកចាយ​ព័ត៌មាន​នេះ បន្តទៀត ដែល​នាំឲ្យ​មាន​ការភ័ន្តច្រឡំ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត