ស្ថានទូត​អាមេរិក​​នៅកម្ពុជា​​បណ្ដេញ​បុគ្គលិក​​៣២​រូប​​ពាក់ព័ន្ធ​​ការចែករំលែក​​រូបភាព​​អាសអាភាស​

14/04/2018 -  820

​ស្ថានទូត​អាមេរិក​នៅក្នុង​ប្រទេស​កម្ពុជា បាន​បណ្ដេញ​បុគ្គលិក​ចំនួន​៣២​រូប បន្ទាប់ពី​ពួកគេ​រង​ការចោទប្រកាន់ថា បាន​ចែករំលែក​រូបភាព​អាសអាភាស​នៅក្នុង​ក្រុម​ជជែក​កម្សាន្ដ​មិន​ផ្លូវការ​មួយ​។ នេះ​បើតាម​ការបញ្ជាក់​ពី​ប្រភព​ជាច្រើន​កាលពី​ថ្ងៃ​សុក្រ​ទី​១៣​មេសា​។ ប្រភព​ចំនួន​៤​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា វីដេអូ​និង​រូបថត​មនុស្ស​អាយុ​ក្រោម​១៨​ឆ្នាំ ត្រូវបាន​ចែករំលែក​ក្នុង​ក្រុម​ជជែក​កម្សាន្ដ​ហ្វេ​សប៊ុក​។​

​រូបភាព​មួយចំនួន​ត្រូវបាន​ភរិយា​បុគ្គលិក​ធ្វើការ​ក្នុង​ស្ថានទូត​ម្នាក់​មើលឃើញ ហើយក៏​បាន​រាយការណ៍​ដល់​មន្ដ្រី​ស្ថានទូត​។ ភ្លាមៗ​បញ្ហា​នេះ​ក៏​ត្រូវបាន​បញ្ជូនបន្ដ​ដល់​សហព័ន្ធ​ការិយាល័យ​ស៊ើបអង្កេត​អាមេរិក​(FBI)​។ អតីត​បុគ្គលិក​ស្ថានទូត​ម្នាក់​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រថា ពួកគេ​ត្រូវបាន​ស្ថានទូត​យក​ប័ណ្ណសម្គាល់ខ្លួន​និង​ទូរស័ព្ទ​ទៅ​ត្រួតពិនិត្យ​។ លោក​ថា​បុគ្គលិក​ស្ថានទូត​ចំនួន​៣២​រូប​ជាប់​ពាក់ព័ន្ធ​ករណីនេះ ក្នុងនោះ​មាន​ជនជាតិខ្មែរ​និង​ខ្មែរ​-​អាមេរិក​ផងដែរ ប៉ុន្ដែ​ភាគច្រើន​ជា​បុគ្គលិក​សន្ដិសុខ និង​ខ្លះទៀត​ជា​បុគ្គលិក​ការិយាល័យ​៕

ព័ត៌មានផ្សេងទៀត