Neymar​​រំពឹង​​អាច​ចូល​​ទីលាន​វិញ​បាន​​នៅ​ខែឧសភា​

20/04/2018 -  112

​បន្ទាប់ពី​អ​វត្ដ​មាន​អស់​មួយរយៈ ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ីលវ័យ​២៦​ឆ្នាំ និង​ជា​តារា​ទើប​បង្ហាញខ្លួន​នៅ​ក្លឹប​អ្នក​មានបារាំង Paris St Germain , Neymar រំពឹង​អាច​ចូល​លេង​វិញ​បាន​នៅ​ថ្ងៃ​ក្នុង​ខែឧសភា​ខាងមុខ​។ ថ្មីៗ​នេះ​ពេល​ចូលរួម​ក្នុង​កម្មវិធី​មួយ​Neymar​បាន​បង្ហើប​ឲ្យដឹងថា “​ខ្ញុំ​មិនដឹង​ច្បាស់​ពី​កាលបរិច្ឆេទ​ទេ ប៉ុន្ដែ​បើ​ខ្ញុំ​មិន​ច្រឡំ​គឺ​នៅ​ថ្ងៃទី​១៧​ឧសភា ខ្ញុំ​នឹង​អាច​ចូល​លេង​វិញ​បាន​ហើយ​។ អ្វីដែល​សំខាន់​គឺ​អាស្រ័យ​លើ​ស្ថានភាព​របួស​របស់ខ្ញុំ ប៉ុន្ដែ​ខ្ញុំ​ក៏បាន​ធ្វើតេស្ដ​លើកចុងក្រោយ​ហើយ​ដែរ​។ ហេតុនេះ​បើ​វា​ល្អប្រសើរ​គ្រូពេទ្យ​ថា នៅ​ថ្ងៃទី​១៧​ឧសភា​ខ្ញុំ​នឹង​អាច​លេង​បាន​វិញ​។​”

​សូមបញ្ជាក់ថា អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្លឹប​អេ​ស្ប៉ា​ញ​Barcelona​រូបនេះ រងរបួស​បាក់ឆ្អឹក​ក្នុង​ប្រអប់ជើង និង​មាន​បញ្ហា​កជើង​ផង ក្នុងអំឡុងពេល​ប្រកួត​រវាង​ក្រុម​PSG​ជាមួយ​Marseille កាលពី​ខែកុម្ភៈ​។ ក្រោយមក​រូបគេ​ត្រូវបាន​បញ្ជូនទៅ​វះកាត់​និង​ព្យាបាល​នៅ​ប្រទេសប្រេ​ស៊ីល​ជាប្រទេស​កំណើត​៕ 

ព័ត៌មានផ្សេងទៀត