Florentino Perez ៖ Real Madrid នឹងបញ្ចេញគ្រប់យ៉ាងដែលមានដើម្បីឈ្នះ UCL លើកទី១៣

24/04/2018 -  303

ប្រធានក្លិប Real Madrid លោក Florentino Perez បានសន្យាចំពោះអ្នកគាំទ្រថាក្រុមអធិរាជស នឹងធ្វើគ្រប់យ៉ាងតាមដែលអាចធ្វើទៅបានដើម្បីឈ្នះពាន Champions League ជាលើកទី១៣។

លោក Perez និយាយថា៖ “យើងកំពុងរស់នៅក្នុងយុគនៃប្រវត្តិសាស្ត្រក្នុងបរិបទនៃការឈ្នះជើងឯក។ យើងបានឈ្នះ Champions League ២ដងចុងក្រោយជាប់គ្នា ដែលគ្មាននរណាធ្វើបានឡើយពីមុន មក។ យើងបានឈ្នះជើងឯក៣ដងក្នុង៤រដូវកាលចុងក្រោយ។ ប៉ុន្តែយើងនៅតែមានការលើកទឹកចិត្ត និងអារម្មណ៍ដើម្បីរក្សាចំណង់ក្នុងការបង្កើតប្រវត្តិសាស្ត្រ។ នេះជាអ្វីដែលយើងនឹងផ្ដោតលើក្នុង ពេលប៉ុន្មានថ្ងៃខាងមុខដើម្បីឱ្យវីរបុរស Real Madrid អាចបន្តរីកចម្រើនទៅមុខ”។

ម្ចាស់ក្លិបដដែលបន្ថែមថា៖ “ខ្ញុំដឹងថាវាពិបាកណាស់ ខណៈយើងជួបក្រុមដ៏ល្អមួយគឺ Bayern Munich។ យើងស្គាល់ពួកគេច្បាស់ហើយពួកគេជាយក្សមួយរបស់អឺរ៉ុប ប៉ុន្តែយើងនឹងព្យាយាមហើយ កីឡាករនឹងបញ្ចេញអស់ពីចិត្តពីកាយ។ យើងមានគ្រូបង្វឹកអស្ចារ្យម្នាក់ហើយខ្ញុំច្បាស់ថាពួកគេនឹង ធ្វើគ្រប់យ៉ាងដែលអាចទៅរួចដើម្បីយកជើងឯកទ្វីបអឺរ៉ុបម្ដងទៀត”។

ទន្ទឹមនឹងនេះ លោក Perez ក៏ស្នើអ្នកគាំទ្រទាំងអស់វេញគ្នាជាធ្លុងមួយដើម្បីគាំទ្រក្រុម។

Real នឹងប្រកួតនៅផ្ទះ Bayern Munich ក្នុងជើងទី១វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UCL ថ្ងៃពុធទី២៥ ខែមេសាឆ្នាំ២០១៨ ខណៈជើងទី២ធ្វើនៅ Bernabeu ថ្ងៃទី១ខែឧសភា៕

ប្រភព៖ Marca
ប្រែសម្រួលដោយ៖ អ៊ុំ កុសល

 

ព័ត៌មានផ្សេងទៀត