រឿង​៤​យ៉ាងគួរ​ធ្វើជា​ចាំបាច់ក្រោយពេល​រួមភេទ​

24/04/2018 -  481

​ក្រោយពី​សម្បាយ​រីករាយ​នឹង​ការ​រួមភេទ អ្នក​ត្រូវ​គិតពី​អនាម័យ​មុន​និង​ក្រោយពេល​រួមភេទ​ផងដែរ  ជាពិសេស​នារីៗ ។ ទ្វារមាស​ស្ត្រី​ប្រៀប​បានជា​ជង្រុក​របស់​ពពួក​បាក់តេរីរស់នៅ ហើយ​កាន់តែ​ប្រឈម​នឹង​ការឆ្លង​មេរោគ នៅពេល​មានការ​រួមភេទ​។ ខាងក្រោម​នេះ ជា​រឿង​ចាំបាច់​៤​យ៉ាង ដែល​គួរ​ធ្វើ​ក្រោយពេល​រួមភេទ ដើម្បីចៀសវាងការឆ្លងមេរោគផ្សេងៗ ៖

​នោម ៖ នោម បន្ទាប់ពី​រួមភេទ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ស្ត្រី ព្រោះ​បើ​មិន​ធ្វើ​ដូច្នេះ​ទេ អាច​នាំឲ្យ​ឆ្លង​មេរោគ​លើផ្លូវ​ទឹកនោម និង​បញ្ហា​ផ្សេងៗ​ទៀត​។​

​ងូតទឹក​សម្អាតខ្លួន ៖ មាន​បាក់តេរី​កខ្វក់​ច្រើនណាស់ បាន​ប្រមូលផ្តុំ​លើ​ស្បែក​របស់​អ្នក អំឡុងពេល​រួមភេទ​។ ញើស​ចេញពី​រាងកាយ​ដោយ​មិន​ដឹងខ្លួន ចាំបាច់​ឲ្យ​អ្នក​ត្រូវងូត​ទឹកសម្អាត​ខ្លួន ក្រោយពេល​រួមភេទ ដើម្បី​ផ្តល់​ក្លិន​ខ្លួន​ក្រអូប​ឡើងវិញ និង​ការពារ​កុំឲ្យ​កើតមាន​បញ្ហា​ស្បែក​ផ្សេងៗ​ដូចជា កើតមុន​ជាដើម​។​

​ញ៉ាំ​ទឹក​យ៉ាងតិច​កន្លះ​កែវ ៖ អំឡុងពេល​រួមភេទ​អ្នក​បាន​បញ្ចេញ​ជាតិ​ទឹក​ច្រើន តាមរយៈ​ការ​បែកញើស​ផង ដូច្នេះ​អ្នក​ចាំបាច់​ត្រូវ​ញ៉ាំ​ទឹក ដើម្បី​បំពេញបន្ថែម​ជាតិ​ទឹក​ដែល​បាន​បាត់បង់ ពី​ក្នុង​រាយ​កាយ​របស់​អ្នក​។​

​ផ្លាស់ប្តូរ​ខោ​-​អាវ​ក្នុង​ថ្មី ៖ អ្នក​មិនគួរ​យក​ខោ​ទ្រនាប់​-​អាវទ្រនាប់​ដែល​ស្លៀកពាក់​មុន​រួមភេទ មក​ប្រើ​ក្រោយពេល​រួមភេទ​ទៀត​នោះទេ ដើម្បី​ចៀសវាង​ឆ្លង​មេរោគ​នៅ​ប្រដាប់បន្តពូជ​របស់​ស្ត្រី និង​បង្ក​ក្លិន​មិនល្អ​។

ព័ត៌មានផ្សេងទៀត