តារាថៃ៧រូប ប្រឈមនឹងការសួរចម្លើយ លើការផ្សព្វផ្សាយផលិតផលថែសម្ផស្ស

25/04/2018 -  585

តារាថៃ៧នាក់ នឹងត្រូវប៉ូលីស កោះហៅអោយឆ្លើយបំភ្លឺចំពោះការជាប់ពាក់ព័ន្ធរបស់ពួកគេនៅក្នុងផលិតផលថែរក្សាសម្ផស្សគ្មានស្តង់ដា និងផលិតផលសម្រកទម្ងន់កំពុងពេញនិយមប្រើប្រាស់ ផលិតដោយក្រុមហ៊ុនMagic Skin។

តារាទាំងនោះមាន នាងលីឌៀ សារ៉ុនរ៉ាត(Lydia Sarunrat) នាងផេតធី(Pattie) នាងអាយ អាភីសាដា(Ice Apisada) លោកម៉ាច ចុថាវុត( March Chutavuth ) នាងវូសេន(Woonsen) ឌីចេ ភូស (DJ Push) នាងម៉ា អនណាផា(Ma Ornapa)។

តារាថៃទាំងនេះជាក្រុមដំបូង ដែលត្រូវប៉ូលីសថៃកោះហៅ ប៉ុន្តែតារាជាច្រើនទៀតសរុបទៅមាន៥៦នាក់ នឹងត្រូវប៉ូលីសកោះហៅជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងការចោទប្រកាន់ថា ពួកគេ ទទួលបានប្រាក់ឈ្នួល សម្រាប់ការផ្សព្វផ្សាយផលិតផលថែរក្សាស្បែក និងផលិតផលសម្រកទម្ងន់ក្លែងក្លាយ ដែលលក់តាមបណ្តាញអ៊ីនធើណែត។

ប៉ូលីសថៃអោយដឹងថា តារាសិល្បៈដែលផ្សព្វផ្សាយផលិតផលថែសម្ផស្សគ្មានលិខិតអនុញាតិអាចប្រឈមនឹងការចោទប្រកាន់ទោស ជាប់ពន្ធនាគារ ឬពិន័យជាប្រាក់។

មានមនុស្សប្រហែលជា២០០នាក់ បានដាក់ពាក្យប្តឹងប្រឆាំងនឹង ផលិតផល Magic Skin។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត