អ៊ីនស្ត្រាក្រាម អនុញាតិអោយអ្នកប្រើប្រាស់បង្ហោះរូបថត និងវីដេអូបានច្រើនក្នុងពេលតែម្តង

25/04/2018 -  168

ឥឡូវនេះ បណ្តាញទំនាក់ទំនងសង្គមអ៊ីនស្ត្រាក្រាម(Instagram) អនុញាតិអោយអ្នកប្រើប្រាស់បង្ហោះរូបថត និងវីដេអូ បានច្រើន ក្នុងពេលតែម្តង។

នៅពេលបង្ហោះរូបថត អ្នកនឹងបានឃើញរូបសញ្ញាមួយ នៅខាងលើផ្នែកខាងស្តាំស្គ្រីនទូរស័ព្ទ ហើយបន្ទាប់មកអ្នកចូលទៅកាន់សញ្ញានោះ អ្នកនឹងអាចបង្ហោះរូបថត រួមនិងវីដេអូបានច្រើនរហូតដល់១០ នៅក្នុងពេលតែម្តង។

ទាំងរូបភាព និងវីដេអូ នឹងត្រូវបង្ហោះក្នុងលំដាប់ដែលអ្នកបានជ្រើសរើស ហើយអ្នកក៏អាចកែរូបនីមួយៗបានដែរ។

កម្មវិធីថ្មីនេះ អាចប្រើប្រាស់បានហើយសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ Android សម្រាប់អ្នកប្រើ iOS នឹងអាចប្រើប្រាស់បាននៅប៉ុន្មានសប្តាហ៍ខាងមុខ។

 

ដោយ៖ vibe

ព័ត៌មានផ្សេងទៀត