Chamberlain រងរបួសគួរឲ្យបារម្ភពេល Liverpool ឈ្នះ Roma យប់មិញ

25/04/2018 -  207

Alex Oxlade-Chamberlain បានរងបញ្ហារបួសដែលស្ថិតក្នុងដំណាក់កាលគួរឲ្យព្រួយបារម្ភអំឡុងការ ប្រកួតបាល់ទាត់ UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឈ្នះ Roma ៥ទល់នឹង២ ជើងទី១ នៅ Anfield។

កីឡាករជម្រើសជាតិអង់គ្លេសខាងលើត្រូវបានលើកតាមហ្រ្វង់កា បន្ទាប់ពីមានបញ្ហាជង្គង់ពេលប៉ះគ្នា ជាមួយ Aleksandar Kolarov។

អ្នកចាត់ការ Liverpool លោក Jurgen Klopp និយាយថា នេះជាបញ្ហារបួសដ៏យ៉ាប់យ៉ឺនមួយ និងជាដំណឹងមិនល្អឡើយ។ Chamberlain បង្ហាញផ្លែផ្កាគួរឲ្យកត់សម្គាល់ ក្រោយផ្លាស់ពី Arsenal ទៅ Liverpool កាលខែសីហា ក្នុងតម្លៃ៣៥លានផោន។

គេបានបង្ហាញខ្លួន៤១ដង និង ទាត់បញ្ចូលទី៥គ្រាប់។

ប្រសិនបើអវត្តមានយូរ Chamberlain អាចប្រឈមមិនបានលេង FIFA World Cup ដែលក្រុម ជម្រើសជាតិអង់គ្លេស ចាប់ផ្ដើមពីថ្ងៃទី១៥ មិថុនា៕

ប្រភព៖ BBC Sports

ដោយ៖ អ៊ុំ កុសល

 

ព័ត៌មានផ្សេងទៀត