គេង​មិន​ស្លៀកខោ​-​អាវជួយ​ដល់​ការ​សម្រក​ទម្ងន់!

25/04/2018 -  7858

​គេង​អាក្រាតកាយ ស្តាប់ទៅ​ពិតជា​ចម្លែក ប៉ុន្តែ​ការ​គេង​ខ្លួន​ទទេរ​មិន​ស្លៀកពាក់​ខោ​-​អាវបែបនេះ ផ្តល់​អត្ថប្រយោជន៍​ច្រើនណាស់ សម្រាប់​សុខភាព​និង​សម្រស់​។ នៅពេល​អ្នក​គេង សីតុណ្ហភាព​រាងកាយ​នឹង​ថយចុះ​ដោយ​ខ្លួនឯង​តែម្តង ហើយ​ការរក្សា​រាងកាយ​ឲ្យ​ត្រជាក់ នឹង​ជួយ​ពន្លឿន​ដល់ដំណើរ​ការដុត​កាឡូរី​បាន​កាន់តែ​លឿន​។ អ្នក​ដែល​ចេះ​ទុក​រាងកាយ​ឲ្យ​ត្រជាក់តាមធម្មជាតិ​អំឡុងពេល​គេង នឹង​ធ្វើឲ្យ​ជា​តិខ្លាញ់​ល្អ​កើនឡើង ដែល​ជួយ​ក្នុងការ​ដុតបំផ្លាញ​កាឡូរី​។ នេះ​បើតាម​ការចុះផ្សាយ​ ដោយ​គេហទំព័រ​សុខភាព​អន្តរជាតិ។

យ៉ាងណាក៏ដោយ ការគេងមិនស្លៀកពាក់ខោ-អាវ គ្រាន់តែជាការរួមចំណែកក្នុងដំណើរការសម្រកទម្ងន់ប៉ុណ្ណោះ។ ដូច្នេះ អ្នកមិនគួរបោះបង់ទម្លាប់ហាត់ប្រាណប្រចាំថ្ងៃនោះទេ ដើម្បីឲ្យផែនការសម្រកទម្ងន់របស់អ្នកទទួលបានជោគជ័យ៕

ព័ត៌មានផ្សេងទៀត