កសិករពិការមិនអាចដើរបាន ចិញ្ចឹមគោក្របីផ្គត់ផ្គង់ជីវភាព

26/04/2018 -  334

បុរសពិការវ័យ៤៧ឆ្នាំ រស់នៅខេត្ត Guizhou ភាគនិរតី ប្រទេសចិន បានក្លាយជាកសិករគំរូនៅក្នុងភូមិរបស់ខ្លួន ហើយគ្រប់គ្នាមានការលើកសរសើរលោកជាខ្លាំង ទៅលើភាពរឹងមាំ មិនបោះបង់ខ្លួនឯងរបស់លោកចំពោះជីវិត។

ជំនួសអោយការរង់ចាំទទួលមូលនិធិឧបត្ថម្ភពីរដ្ឋាភិបាល លោក Wang Zhaoquan បែរជាទទួលបានជោគជ័យក្នុងការចិញ្ចឹមសត្វគោក្របី សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅ ទោះជាលោកត្រូវចំណាយពេល២ម៉ោងក្នុងមួយថ្ងៃ ដើម្បីឃ្វាលគោក្របីនៅលើភ្នំ ដោយប្រើប្រាស់តែ ដៃពីរ និងជើងខាងស្តាំតែម្ខាងក៏ដោយ។

កាលឆ្នាំមុន កសិករចិនរូបនេះ បានលក់សត្វចិញ្ចឹមរបស់ខ្លួន បានប្រាក់ចំណូលជាង៣១០០ដុល្លារអាមេរិក ដែលជាចំនួនមួយច្រើនជាង កសិករភាគច្រើននៅក្នុងភូមិ។

លោក Wang មិនអាចដើរបាន ដោយសារ លោកមិនអាចប្រើប្រាស់ជើងឆ្វេង ក្រោយកើតមានជំងឺស្វិតដៃជើង នៅអាយុ៦ឆ្នាំ។

 

 

ដោយ ៖Vibe

ព័ត៌មានផ្សេងទៀត