Yoon Eunhye ប្រហែលត្រលប់មកសម្តែងភាពយន្តជាថ្មី

26/04/2018 -  514

ដំណឹងថ្មីៗ ពីតារាសម្តែងស្រី  នាងYoon Eunhye (យុន អ៊ុនហេ) ដែលជាតារាស្រីឈ្មោះល្បី និងស្រស់ស្អាតរបស់កូរ៉េខាងត្បូង គឹមានមានពត៌មានជាច្រើន អោយដឹងមកថា នាងកំពុងស្ថិតនៅក្នុងការពិភាក្សាសម្តែងនៅក្នុងរឿង ដែលយកពីប្រលោមលោកដ៏ល្បីមានចំនងជើងថា «Love Watch»។

ក្រោយដំណឹងនេះ ក៏មានប្រភពពីខាងទីភ្នាក់ងាររបស់នាងបញ្ជាក់មកថា Eunhyeកំពុងចរចារ និងប្រហែលជាទទួលយកការសម្តែង។

ប្រសិនបើ Eunhye ទទួលយកសំណើរសម្តែងរឿងលើកនេះ ប្រិយមិត្តអ្នកគាំទ្រនឹងបានឃើញនាងនៅក្នុងខ្សែរភាពយន្តកូរ៉េជាលើកដំបូង ក្រោយពីនាងអវត្តមានពីវិស័យសម្តែងអស់រយៈពេល៥ឆ្នាំ ក្រោយចាប់ពីនាងសម្តែងរឿង «Marry Him If You Dare»អោយទូរទស្សន៍ KBS ។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត