Idol ម្នាក់នេះ អាយុ៣៨ហើយ តែមើលទៅដូច១៨ឆ្នាំ

26/04/2018 -  186

តាមមើលទៅ តារាម្នាក់នេះ ប្រហែលជាទទួលទានទឹកវេទមន្តអ្វីហើយ ដែលធ្វើអោយលោក មិនចាស់តាមអាយុទាល់តែសោះ។

តាមរូបភាពក្នុងឈុតសម្លៀកបំពាក់រដូវក្តៅ អាវរលុង វែនតាការពារព្រះអាទិត្យ ខោររលុង ដែលលោកថតអោយទស្សនាវដ្តី Grazia នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ធ្វើអោយគ្រប់គ្នាចាប់អារម្មណ៍តារាម្នាក់នេះយ៉ាងខ្លាំង។

គ្មានអ្នកណាផ្សេងឡើយ បុរសដែលមិនចាស់តាមអាយុ គឺលោក Kang Sunghoon( កាង ស៊ុងហុន) ដែលជាតារាចម្រៀងល្បីថាសម្លេងមានទឹកដមល្អរបស់ក្រុមចម្រៀង Sechskies របស់ប្រទេសកូរ៉េខាងត្បូងនោះហើយ។

កើតនៅក្នុងឆ្នាំ១៩៨០ ហើយលោកនៅពេលនេះគឺមានអាយុ៣៨ឆ្នាំហើយ ប៉ុន្តែបើគិតតាមឆ្នាំរបស់ប្រទេសកូរ៉េវិញ តារាចម្រៀង Kang Sunghoon មានអាយុ៣៩ឆ្នាំ។

យ៉ាងណាក៏ដោយ ស្បែក របៀបស្លៀកពាក់ និងស្ទាយផ្សេងៗរបស់លោក ធ្វើអោយលោកក្មេងជាងអាយុ ដែលគ្រប់គ្នាអាចនឹងច្រលំបានថា លោកជាតារាចម្រៀងកូរ៉េវ័យក្មេងស្រករក្រោយ។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត