អ្វី​ជា​ការជួញដូរ​ហាងឆេង​លើ​ទីផ្សារ​តាម​ប្រព័ន្ធ​អន​ឡា​ញ​?

26/04/2018 -  109

​បច្ចុប្បន្ននេះ កម្រិត​នៃ​ការធ្វើ​អាជីវកម្ម​ជួញដូរ តាម​ប្រព័ន្ធ​អន​ឡាញ នៅក្នុង​ប្រទេស​កម្ពុជា ហាក់​មិន​សូរ​ទទួល​ការ​ចាប់ពី​អារម្មណ៍ ពី​ប្រជាពលរដ្ឋ​ប៉ុន្មាន​ឡើយ ខណៈ​ដែល​បណ្តា​ប្រទេស​ជឿនលឿន​ជាច្រើន​លើ​ពិភពលោក បាន​អនុវត្ត​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ 

​យ៉ាងណាមិញ នៅ​ថ្ងៃ​ទី​២៦ មេសា​នេះ គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា (​គ​.​ម​.​ក​) បាន​រៀបចំ​សិក្ខាសាលា​ស្តីពី “​បច្ចុប្បន្នភាព​នៃ​ការជួញដូរ​ឧបករណ៍និស្ស​ន្ទ​” សម្រាប់​អ្នកសារព័ត៌មាន​លើក​ទី​៧ នៅ​ទីស្តីការ​គណៈកម្មកា​រមូល​ប​ត្រ​កម្ពុជា​។ តើ​អ្វី​ជា​ការជួញដូរ​ឧបករណ៍និស្ស​ន្ទ​?

​លោ​កវិន ភក្តី ប្រធា​នាយកដ្ឋាន​ត្រួតពិនិត្យ​អន្តរការី​មូ​លប​ត្រ បាន​ពន្យល់ថា “​ឧបករណ៍និស្ស​ន្ទ​” គឺ​សំដៅ​ដល់​កិច្ចសន្យា លើ​គម្លាត​ថ្លៃ (Contract For Difference - CFD) នៃ​ឧបករណ៍​ហិរញ្ញវត្ថុ​ដើម ដែល​ចេញពី​មូល​បត្រកម្មសិទ្ធិ មូលប​ត្រ​បំណុល ស​ន្ទ​ស្សន៍​លោហៈ​មានតម្លៃ ប្រេង​ឆៅ ឧស្ម័ន ធម្មជាតិ កសិផល និង​រូបិយ​បណ្ណ​ជាដើម​។ 

​ដោយឡែក ចំពោះ “​ការជួញដូរ​ឧបករណ៍និស្ស​ន្ទ​” គឺជា​ការជួញដូរ​ទៅលើ​ហាងឆេង ឬ​គម្លាត​ថ្លៃ រវាង​រូបិយវត្ថុ​មួយ ធៀប​នឹង​រូបបិយវត្ថុ​មួយទៀត​។ (​ឧទាហរណ៍​៖ ការជួញដូរ​លើ​គម្លាត​ថ្លៃ នៃ​ប្រាក់ Euro​ធៀប​នឹង​ប្រាក់​$)​។ សម្រាប់​អ្នក​វិនិយោគិន​នៅ​កម្ពុជា ពេញនិយម​លើ​ការជួញដូរ​រូបិយ​បណ្ណ ខណៈ​ដែល​ប្រទេស​ផ្សេងៗ​ទៀត ពេញនិយម​លើ​ការ ជួញដូរ​លោហៈ​មានតម្លៃ ប្រេង​ឆៅ ឬ​កសិផល​ជាដើម​។​

​ការជួញដូរ​ឧបករណ៍និស្ស​ន្ទ គឺ​តម្រូវ​ឲ្យ​អតិថិជនយ​ល់​ដឹង​ឲ្យបាន​ច្បាស់ ពី​កម្រិត​នៃ​ការ​ចំណេញ និង​ការខាតបង់ ទាក់ទង​នឹង​ការវិនិយោគ​លើ​វិស័យ​នេះ​ជា​មុន​សិន ព្រោះនេះ​ជា​ចំណុច​ចម្បង ដើម្បី​ការពារ​ទៅលើ​កម្រិត​ហានិភ័យ នៅពេល​ដែល​អតិថិជន ចូលទៅ​ក្នុង​ទីផ្សារ​ខុស​ពី​អ្វី ដែល​រំពឹង​ទុក​។​

​សូមបញ្ជាក់​ថា ការជួញដូរ​ឧបករណ៍និស្ស​ន្ទ ធ្វើឡើ​តាមរយៈ ឈ្មួញ​ជើងសារ​ឧបករណ៍និស្ស​ន្ទ និង​ក្រុមហ៊ុន​សម​ភាគី​កណ្តាល (Central Counterparty)​។ ក្រុមហ៊ុន​សម​ភាគី​កណ្តាល គឺ សំដៅ​ដល់​ក្រុមហ៊ុន ដែល​ធ្វើ​ជា​ដៃគូ​ផ្ទាល់ ចំពោះ​រាល់​កិច្ចសន្យា ជួញដូរ​លើ​ឧបករណ៍និស្ស​ន្ទមួយ រឺ ច្រើន ពោល​គឺ​ក្លាយជា​ភាគី​អ្នកទិញ ចំពោះ​រាល់​អ្នកលក់ និង ក្លាយ​ជា​ភាគី​អ្នកលក់ ចំពោះ​រាល់​អ្នកទិញ​៕ ដោយៈ​សៅ វិសាល​

 

ព័ត៌មានផ្សេងទៀត