លោកត្រាំប្រធានាធិបតីអាមេរិក រវល់ពេក គ្មានពេលទិញអំណោយខួបកំណើតអោយភរិយា

27/04/2018 -  176

ពីទីក្រុងវ៉ាស៊ីតោន សហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានសារភាពនឹងសារពត៌មាន Fox News ថា លោកជាប់រវល់ពេក រហូតគ្មានពេល ទិញអំណោយខួបកំណើត អោយភរិយា ជាទីស្រឡាញ់របស់លោក ដែលជាស្ត្រីទី១នៃសហរដ្ឋអាមេរិក លោកជំទាវ មេឡានៀរ ត្រាំ។​​ លោកជំទាវមេឡានៀរ មានអាយុគម្រប់៤៨ឆ្នាំ កាលពីថ្ងៃព្រហស្បតិ៍។

ក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទជាមួយកម្មវិធី Fox & Friends នៅពេលពិធីករសួរថា តើលោកត្រាំ បានទិញអ្វីជាអំណោយអោយជំទាវមេឡានៀរ នៅថ្ងៃខួបកំណើត។ លោកត្រាំ សើច និងឆ្លើយតបថា

 «មិនមានអ្វីអោយនាងច្រើនទេ មានតែកាតជូនពរខួបកំណើតស្រស់ស្អាតមួយ និងផ្កាដ៏ស្រស់ស្អាតខ្លះៗតែប៉ុណ្ណោះ។  លោកត្រាំក៏និយាយបន្តថា អ្នកដឹងទេ ខ្ញុំជាប់រវល់ខ្លាំង មិនអាចចេញ ទៅក្រៅរកទិញអំណោយខួបកំណើត អោយជំទាវបានទេ»។

ជាបន្ថែមលោកត្រាំ បានលើកសរសើរជំទាវមេឡានៀរ ចំពោះកិច្ចការទទួលប្រធានាធិបតីបារាំង ដែលទៅបំពេញទស្សនៈកិច្ចផ្លូវរដ្ឋ នៅអាមេរិក ថា លោកជំទាវ បំពេញការងារបានល្អបំផុត។

 

ដោយ៖ vibe

ព័ត៌មានផ្សេងទៀត