ផ្លែឈើត្រូពិច៤មុខ ជួយកាត់បន្ថយអារម្មណ៍ស្ត្រេស

29/04/2018 -  122

មានវិធីផ្សេងៗ ក្នុងការបន្ថយអារម្មណ៍ស្ត្រេស ដូចជាតហាត់ប្រាណ សមាធិ ឬដើរកំសាន្តដែលសុទ្ធសឹងជាវិធីល្អៗ។

ប៉ុន្តែតើអ្នកដឹងទេ? ការទទួលទានផ្លែឈើ ក៏អាចជួយកាត់បន្ថយស្ត្រេសបានដែរ។ 

ផ្លែឈើតំបន់ត្រូពិចទាំង៤មុខខាងក្រោមនេះ មិនត្រឹមតែមានរសជាតិឆ្ងាញ់ ក្លិនក្រអូប ថែមទាំងអាចជួយកាត់បន្ថយស្ត្រេសបានថែមទៀតផង៖

១ ផ្លែល្ហុង

ផ្លែល្ហុង សំបូរទៅដោយសារធាតុប្រឆាំងជំងឺមហារីក និងផ្តល់ប្រយោជន៍ជាច្រើន ចាប់ពីជួយសម្រកទម្ងន់ រហូតដល់ជួយបង្កការជំងឺមហារីក។ ផ្លែឈើមួយប្រភេទនេះ គឺសំបូរទៅដោយវីតាមីនC ដែលល្ហុងមួយផ្លែ ផ្តល់វីតាមីន C ដល់ទៅ៨៨មីលីក្រាម។ វីតាមីន C មានគុណប្រយោជន៍លើការពង្រឹងប្រព័ន្ធភាពស៊ាំ និងមានប្រយោជន៍សម្រាប់អ្នក ដែលមានប្រព័ន្ធភាពស៊ាំថយចុះ ដោយសារស្ត្រេស។

២ ផ្លែម្នាស់

ម្នាក់ជាផ្លែឈើមានរសជាតិឆ្ងាញ់ ក្លិនក្រអូប។ ក្រៅពីមានផ្ទុកវីតាមីន C ហើយ ផ្លែម្នាស់មានវីតាមីន B ដែលជួយដល់មុខងារខួរក្បាលបានល្អ ហើយបង្កើនសមត្ថភាពរបស់អ្នកអោយទប់ទល់នឹងបញ្ហាស្ត្រេសបានយ៉ាងមានប្រសិទ្ធភាព។

៣ ផ្លែត្របែក

ត្របែក ជាផ្លែឈើសំបូរទៅដោយវីតាមីនសេ ហើយវត្តមានម៉ាញ៉េស្យូមនៅក្នុងផ្លែត្របែកអាចជួយអោយសាច់ដុំ និងកោសិកាសរសៃប្រសាទសម្រាក ដែលជួយអោយអ្នក បានធូរស្បើយពីអារម្មណ៍ស្ត្រេស។

៤ ផ្លែទទឹម

ការសិក្សាជាច្រើនបង្ហាញថា ការទទួលទឹកផ្លែទទឹម រៀងរាល់ថ្ងៃ អាចជួយបន្ថយស្ត្រេស។ ទទឹមជាផ្លែឈើ សំបូរទៅដោយសារធាតុប្រឆាំងនឹងជំងឺមហារីក ប្រឆាំងទៅនឹងការកកសារធាតុខ្លាញ់លើបំពង់អាទែ និងរលាកសរសៃឈាម ដែលផ្តល់ប្រយោជន៍ដល់ការជួយបន្ថយសម្ពាធឈាម។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត