Yoona ចាប់ផ្តើមកម្មវិធីMeet & Greet ក្នុងតំបន់អាស៊ី នៅខែឧសភា

29/04/2018 -  179

តារាសម្តែងស្រី និងជាសមាជិកក្រុមចម្រៀង Girls’ Generation នាងYoona នឹងចាប់ផ្តើមកម្មវិធីទេសចរណ៍តំបន់អាស៊ី របស់នាងនៅខែក្រោយនេះហើយ។

ទីភ្នាក់ងារ SM Entertainment អោយដឹងថា តារាសម្តែង និងតារាចម្រៀងក្នុងក្រុមចម្រៀងស្រីKpop ដ៏ល្បីរបស់ប្រទេសកូរ៉េខាងរូបនេះ នឹងចាប់ផ្តើមកម្មវិធី Meet & Greet ជាលើកដំបូងរបស់ខ្លួន នៅទីក្រុងសេអ៊ូល នៅថ្ងៃ២០ឧសភា ក្រោមចំណងជើងថា “So Wonderful Day #Story_1” ហើយបន្តទៅប្រទេសថៃ នៅខែកក្កដា និងទីក្រុងហុងកុង នៅខែសីហា។

Yoona បានក្លាយជាសមាជិកក្រុមចម្រៀង Girls’ Generation ក្នុងឆ្នាំ២០០៧ ហើយក៏ងាកទៅល្បីល្បាញ ជាតារាសម្តែងវ័យក្មេងបន្ថែមទៀត ក្រោយពីនាងបានសម្តែងនៅក្នុងរឿង You are my Destiny ដែលទទួលបានការចាប់អារម្មណ៍ និងគាំទ្រខ្ពស់ពីអ្នកទស្សនា។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត