Apple នឹងផលិត iPhone X តែ៨លានគ្រឿងក្នុងត្រីមាសទី២

29/04/2018 -  312

មានពត៌មានពីប្រភពជាច្រើនអះអាងថា ការលក់ទូរស័ព្ទដៃប្រភេទ iPhone X (ទូរស័ព្ទដៃរបស់ក្រុមហ៊ុន Apple ជំនាន់ទី១០) ស្ថិតនៅក្នុងបញ្ហាធ្ងន់ធ្ងរនោះ ក៏មានលេចឡើងដំណឹងថ្មីមួយ អោយដឹងមកថា ក្រុមហ៊ុន Apple នឹងផលិតទូរស័ព្ទដៃ iPhone X តែ៨លានគ្រឿង។

យោងក្រុមហ៊ុន Fast Company ដែលអះអាងបានដំណឹងពីប្រភពដឹងពីគ្រោងការណ៍របស់ក្រុមហ៊ុន Apple អោយដឹងថា iPhone X តែ៨លានគ្រឿងប៉ុណ្ណោះ ដែលត្រូវផលិតក្នុងត្រីមាសទី២ ឆ្នាំ២០១៨។

ក្រុមហ៊ុន Apple មិនពេញចិត្តនឹងលទ្ធផលលក់ iPhone X ហើយក៏មានការជឿជាក់ថា ទូរស័ព្ទដៃតម្លៃ១០០០ដុល្លារ មិនមែនជាគំនិតជោគជ័យ នៅក្នុងទីផ្សារទូរស័ព្ទដៃស្មាតហ្វូននាពេលបច្ចុប្បន្ននេះឡើយ។

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត