ស្រ្តីជនជាតិចិន បង្កើតមុខរបរជោគជ័យក្រោយចូលនិវត្តន៍

30/04/2018 -  269

កើតនៅក្នុងភូមិជនបទមួយនៅខេត្ត Jiangxi ប្រទេសចិន ក្នុងឆ្នាំ១៩៥៣ លោកស្រី Zou Daying ធ្លាប់ធ្វើការនៅក្នុងសហគមន៍មួយ មុនពេលលោកស្រីចូលនិវត្តន៍នៅឆ្នាំ២០១៣។

អំឡុងពេលធ្វើការក្នុងសហគមន៍ លោកស្រី ជានិច្ចកាល បានចែករំលែកទឹកម្ទេសរបស់លោកស្រីជាមួយអ្នកជិតខាង។ ក្រោយមកទឹកម្ទេសរបស់លោកស្រី ក៏ទទួលបានប្រជាប្រិយភាព។

នៅឆ្នាំ២០១៣ ស្ថិតនៅក្នុងវ័យ៦០ឆ្នាំ បន្ទាប់ពីលោកស្រីចូលនិវត្តន៍ពីការងារសហគមន៍ លោកស្រី Zou បានចាប់ផ្តើមអាជីវកម្មផលិតគ្រឿងទេសច្រើមមុខ រួមមានទាំងទឹកម្ទេសផងដែរ។

ដោយសាររសជាតិឆ្ងាញ់ និងគុណភាពល្អ ផលិតផលរបស់លោកស្រី មានអតិថិជនកាន់តែច្រើនឡើងទទួលស្គាល់។

គ្រឿងទេសច្រើនជាងមួយលានដប ត្រូវបានលក់អស់នៅក្នុងឆ្នាំ២០១៧។

 

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត