Jennifer Lopez សម្រស់បែបស៊ិចស៊ីជាមួយម៉ូតសក់វែងបែបថ្មី

30/04/2018 -  215

ទោះជាអ្នកមិនជឿថា ជាការពិត ប៉ុន្តែតារាសម្តែង និងតារាចម្រៀងអាមេរិកដ៏ល្បីឈ្មោះ នាងJennifer Lopez បានបង្កើតការភ្ញាក់ផ្អើលរួចទៅហើយ ជាមួយនិងម៉ូតសក់ត យ៉ាងវែងបែបថ្មី។

របៀបតុបតែងខ្លួនបែបថ្មី ជាមួយនិងសក់ត ប្រវែង៥០អ៊ីញ(ឬស្មើនិងជាង១ម៉ែត្រ២តឹក) របស់នាងJennifer Lopez ត្រូវបានបង្ហាញអោយឃើញ នៅពេលតារាសិល្បៈសម្រស់មិនចេះចាស់រូបនេះ មានវត្តមានលើកម្រាលព្រំក្រហម និងសម្តែងក្នុងកម្មវិធីប្រគល់ពានរង្វាន់ Billboard Latin Music Awards។

សក់ដ៏វែងខុសធម្មតារបស់Jennifer Lopez គឺជាចំណាប់អារម្មណ៍ដំបូងគេ ដែលធ្វើអោយគ្រប់គ្នាសម្លឹងនាងមិនដាក់ភ្នែក នៅពេលដែលនាង ដើរលើកម្រាលព្រំក្រហម ក្នុងឈុតរ៉ូបពណ៌ប្រាក់ ខ្លីចាំងភ្លឺ មានករវែង និងចំហរ នៅត្រង់ចង្កេះ។

សក់របស់ Lopez ទម្លាក់ចុះមកស្ទើរតែត្រឹមជង្គង់នាងទៅហើយ។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត