ពិតជាប្លែកមែន! សូម្បី​តែ​សត្វ​ក៏​មាន​ពិធី​ជប់លៀង​ដែរ​

30/04/2018 -  141

​រៀង​រាល់​ពេល​ជួបជុំ ក្រុមគ្រួសារ សាច់ញាតិ បងប្អូន មិត្តភក្តិ ឬ​នៅ​ពេល​បំពេញ​កិច្ច​ការងារ​អ្វី​មួយ​បាន​សម្រេច មនុស្ស​ភាគច្រើន​តែងតែ​រៀបចំ​ពិធី​ជប់លៀង ទៅតាម​សណ្ឋាន​នៃ​ការរៀបចំ​នីមួយៗ​។ 
​ប៉ុន្តែ​ដែល​ចម្លែក​នោះ ពិធី​ដាក់​ទាន និង​ជប់លៀង មិនមែន​មាន​តែ​សម្រាប់​មនុស្ស​ទេ សូម្បី​តែ​សត្វ​ក៏​មាន​ពិធី​នេះដែរ​។​

​បើ​តាម​ការ​បង្ហោះ​ខ្លី​មួយ នៅលើ​ទំព័រ​ហ្វេ​សប៊ុក លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានសរសេរថា “​យើង​តែង​មាន​ទំលាប់​ដាក់​ទាន​ជា​ម្ហូបអាហារ​ដល់​អ្នក​ដែល​អត់ឃ្លាន តែ​មិត្ត​ធ្លាប់​ដែល​ដាក់​ទាន និង ជប់លៀង​សត្វ​ទេ ? ខាងក្រោម​នេះ​ជា​ពិធីជប់លៀង​ដល់​សត្វ​មួយចំនួន (​មាន​ចំនងជើង​ជា​ភាសា​អង់គ្លេស​បញ្ជាក់​ពី​ប្រភេទ​អស់លោក​ដែល​ចូលរួម​ពិធីជប់លៀង​ផងដែរ​)”​។​

​សូមបញ្ជាក់​ថា ប្រភព​មិនមែន​បញ្ជាក់​ទេ​ថា ពិធី​នេះ​រៀបចំ​ធ្វើ​នៅ​ប្រទេស​ណា​នោះទេ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត