Julian Nagelsmann អាចនិងមកជំនួស Antonio Conte

01/05/2018 -  166

បន្ទាប់ពីក្លិបតោខៀវ Chelsea បង្ហាញទំរង់លេងនៅរដូវកាលនេះមិនគាប់ប្រសើរ ម្ចាស់ក្លិបសញ្ជាតិរុស្សី បានសំលឹងរកអ្នកចាត់ការថ្មីមកជំនួសលោក Antonio Conte ។

លោក Antonio Conte មើលទៅទំនងនឹងត្រូវចាកចេញពីតោខៀវ Chelsea នៅរដូវក្ដៅខាងមុខនេះបន្ទាប់ពីមានភាពចម្រូងចម្រាសជាមួយក្រុមព្រឹក្សាក្នុងក្លឹបផងដែរ មួយវិញទៀតក្លិបសល់តែការប្រកួត យកពានរង្វាន់ FA Cup មួយទៀតតែប៉ុណ្ណោះ។

អ្នកចាត់ការវ័យ ៣០ របស់ Hoffenheim ដែលមានឈ្មោះថា Julian Nagelsmann គឺជាទិសដៅក្នុងការចូលខ្លួនមកជំនួសតំណែងរបស់គ្រូបង្វឹកសញ្ជាតិអ៊ីតាលី Antonio Conte ។ ដឹកនាំ Offenheim បានមួយរដូវកាល អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់បានជួយឲ្យក្លឹបរបស់ខ្លួន បានចូលលេងវគ្គ Play Off ក្នុងព្រឹត្តិការណ៍ Champions League ប៉ុន្តែត្រូវបានទម្លាក់ដោយ Liverpool៕

ដោយ៖ អ៊ុំ កុសល

 

ព័ត៌មានផ្សេងទៀត