ស្ពាន​អាកាសស្តុ​បផ្សារ​ដី​ហុយ​នឹងត្រូវ​បិទ​នៅ​ម៉ោង​៧​យប់​នេះ​

01/05/2018 -  130

​ការដ្ឋាន​ស្ពាន​អាកាសស្តុ​បផ្សារ​ដី​ហុយ នឹង​ត្រូវ​បិទ​ការធ្វើ​ចរាចរ​លើ​ស្ពាន​ទាំងស្រុង ដើម្បី​សាងសង់​តំណ​ស្ពាន​ចុងក្រោយ ចាប់ពី​ម៉ោង ១៩:០០ យប់​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៨ ។ 

​តាម​គម្រោង ការដ្ឋាន​នេះ នឹង​បញ្ចប់​ជា​ស្ថាពរ ហើយ​ដាក់​ឱ្យ​ដំណើរការ​ជា​ធម្មតា​ឡើងវិញ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៨ ខាងមុខ ។ នេះ​បើ​តាម​សេចក្តីជូនដំណឹង​របស់​មន្ទីរសាធារណការ​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​០១ ខែ​ឧសភា ៕ 

ព័ត៌មានផ្សេងទៀត