៤​ខែ​ចំណូល​ពី​ការលក់​សំបុត្រ​ទស្សនា​តំបន់​អង្គរ​បាន​ជិត​៥០​លាន​ដុល្លារ​

01/05/2018 -  95

​គិត​ត្រឹម​រយៈពេល​៤​ខែ ដើមឆ្នាំ​២០១៨​នេះ ចំណូល​ពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា រមណីយដ្ឋាន​អង្គរ បាន​ចំនួន ៤៨,២៥៥,៣១៩​ដុល្លារ​អាមេរិក កើនឡើង​២២.៩៤​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​គ្រឹះស្ថាន​អង្គរ ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​០១ ខែ​ឧសភា​នេះ​។​

​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ បាន​បញ្ជាក់ទៀតថា ថវិកា​ដែល​បាន​ពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា​តំបន់​អង្គរ​ចំនួន​២,១០១,៩៨៤​ដុល្លារ​អាមេរិក ត្រូវបាន​បង់​ចូល​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា សម្រាប់​រយៈពេល​៤​ខែ​ដំបូង​ឆ្នាំនេះ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត