បំផ្ទុះ​គ្រាប់បែក​​​ពីរ​គ្រាប់​​នៅ​ក្រុង​កា​ប៊ុល​​សម្លាប់​មនុស្ស​​២៦​នាក់​​រួមទាំង​​អ្នកកាសែត​

01/05/2018 -  256

​យ៉ាងហោចណាស់​មនុស្ស​២៦​នាក់​បាន​ស្លាប់ ក្នុងការ​បំផ្ទុះ​គ្រាប់បែក​ពីរ​គ្រាប់​នៅ​ទីក្រុង​កា​ប៊ុល​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​។ ក្នុងចំណោម​មនុស្ស​ស្លាប់មាន​អ្នកកាសែត១០​នាក់​ផងដែរ​។ ការ​បំផ្ទុះ​ទីមួយ​កើតឡើង​នៅពេល​ជន​វាយប្រហារ​ធ្វើ​សកម្មភាព​នៅលើ​ម៉ូតូ​។ ការ​បំផ្ទុះ​គ្រាប់​ទី​ពីរ​កើតឡើង​ប្រមាណ​១៥​នាទី​បន្ទាប់ពី​ការ​បំផ្ទុះ​គ្រាប់​ទីមួយ ពេល​មនុស្ស​ចូលទៅ​ប្រមូលផ្ដុំ​នៅ​កន្លែងកើតហេតុ​ក្នុងនោះ​មាន​អ្នកកាសែត​ផង​។ ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​កើតឡើង​កាលពី​ថ្ងៃ​ចន្ទ គឺជា​ហេតុការណ៍​មួយ​ក្នុងចំណោម​ហេតុការណ៍​ដ៏​អាក្រក់​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​។ ភ្លាមៗ​ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​ចេញមុខ​ទទួលខុសត្រូវ​។ ដោយឡែក​ការ​បំផ្ទុះ​គ្រាប់​ទី​បី បាន​កើតឡើង​នៅពេល​ជន​បំផ្ទុះ​គ្រាប់បែក​អត្ដ​ឃាត ប៉ុនប៉ង​វាយប្រហារ​កងទ័ព​ណា​តូ​នៅក្នុង​ខេត្ដ​Kandahar​។ ការ​បំផ្ទុះ​គ្រាប់​ទី​បី​សម្លាប់​ក្មេងៗ​១១​នាក់​៕

ព័ត៌មានផ្សេងទៀត