ពេញ​១​ខែ​មេសា​គ្រោះថ្នាក់​ចរាចរណ៍​សម្លាប់​មនុស្ស​១៧៧​នាក់​របួស​៤៧៤​នាក់​

01/05/2018 -  199

​ត្រឹម​​រយៈពេល​១​ខែ មាន​មនុស្ស​១៧៧​នាក់​បាន​ស្លាប់ និង​៤៧៤​នាក់ បាន​រងរបួស ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៣១៦​លើក នៅ​ទូទាំង​ប្រទេស​។ នេះ​បើ​យោងតាម​របាយការណ៍ របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​របាយការណ៍​បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​កើតឡើង ទាំង​៣១៦​លើក​នេះ បណ្ដាល​ខូតខាត​ម៉ូតូ​ចំនួន​៣៤៧​គ្រឿង​, រថយន្ដ​ធុន​តូច​ចំនួន​១៥៦​គ្រឿង​, រថយន្ដ​ធុន​ធំ​៥៤​គ្រឿង​, យាន​ផ្សេងៗ​២២​គ្រឿង និង​អ្នក​ថ្មើជើង​៣៤​នាក់​។ ចំពោះ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​៖ ល្មើស​ល្បឿន​ចំនួន​១០០​លើក​, ស្រវឹង​ចំនួន​២៦​លើក​, ប្រជែង​ចំនួន​៤១​លើក​, មិន​ប្រកាន់​ស្ដាំ​ចំនួន​៤៣​លើក​, មិន​គោរព​សិទ្ធិ​ចំនួន​៥១​លើក​, បត់​គ្រោះថ្នាក់​ចំនួន​៣៧​លើក​, កត្តា​យានយន្ដ​ចំនួន​១១​លើក​, កត្តា​ផ្លូវ​៣​លើក និង​ងងុយដេក​ចំនួន​៤​លើក​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត