មហាជន​ផ្ទុះ​ប្រតិកម្ម​រូបចម្លាក់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ដែល​ខុស​ទម្រង់​ដើម​

02/05/2018 -  1235

​មហាជន​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ជាច្រើន បាន​ផ្ទុះ​ប្រតិកម្ម​រិះគន់​យ៉ាងខ្លាំង ជុំវិញ​រូបចម្លាក់ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​មួយអង្គ ដែល​ខុស​ទៅ​នឹង​ទម្រង់​ដើម នៃ​រូប​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដែល​ជា​អតីត​ព្រះមហាវីរក្សត្រ​ដ៍​ល្បីល្បាញ របស់​កម្ពុជា​។ ប៉ុន្តែ​គេ​មិនទាន់​ដឹង​ថា តើ​រូបចម្លាក់ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​នេះ ស្ថិតនៅ​ក្នុង​សាលារៀន​ណាមួយ​នោះ​ទេ​។​

​ក្នុងនោះដែរ គេ​ក៏​ឃើញ​មាន​ប្រតិកម្ម ពី​អ្នកកាសែត​ជើងចាស់ លោក ពុយ គា បាន​សរសេរ នៅលើ​ហ្វេ​សប៊ុក​ផ្ទាល់​ខ្លួន​ថា «​រូបចម្លាក់​នេះ​ពិបាក​មើល​ណាស់​!! មិនទាន់​សន្និដ្ឋានថា​ជា​រូប​ពិត ឬ​កាត់ត​ទេ តែ​បើ​ក្នុង​ស្ថានភាព​នេះ គួរ​មាន​ដំណោះ​សម្រាប់​ក្រោយៗ​ទៀត​: ជាងចម្លាក់​គួរ​ត្រូវបាន​បណ្តុះបណ្តាល ម្ចាស់ឧ​បត​ម្ថនិ​ង​អ្នកទទួលគួរ​បដិសេ​ធ​មិន​ទទួលយក ឬ ឱ្យ​ធ្វើ​ឡើង​វិញ សាមី​ក្រសួង​គួរ​ដើរ​ពិនិត្យឡើងវិញ​នូវ​រូបចម្លាក់​នៅតាម​ទី​សាធារណៈ​និង​ស្ថាប័ន​ខ្លះ​ដែល​ប្រាសចាក​ពី​ទ្រង់ទ្រាយ​ដើម​។​»​។​

​យ៉ាងណាក៏ដោយ រហូតមកដល់​ពេលនេះ គេ​នៅ​មិនទាន់​ឃើញ​មាន ប្រតិកម្ម​ពី​ក្រសួង​ស្ថាប័ន ពាក់ព័ន្ធ ជុំវិញ​រូបចម្លាក់​នេះ​នៅឡើយ​ទេ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត