បឹងកេតអង្គររកបានម្ចាស់ភាគហ៊ុនថ្មី

02/05/2018 -  640

កាលពីដើមរដូវកាលមកម្ចាស់ក្លឹបបឹងកេតអង្គរចាស់បានសម្រេចចិត្តដកខ្លួនដែលធ្វើឲ្យក្លឹបជួបការលំបាកខ្វះថវិកាសម្រាប់ទ្រទ្រង់ក្លឹប បើទោះជាទទួលបានប្រាក់ពីម្ចាស់ឧបត្ថម្ភ១០ម៉ឺនដុល្លារក៏ដោយ។ ប្រការនេះបានធ្វើឲ្យលោក បែ មករា អ្នកចាត់ការក្លឹបដែលទទួលបន្ទុកដោះស្រាយទាំងស្រុងដេកមិនលក់ បក់មិនល្ហើយដោយខ្វាយខ្វល់គ្រប់ពេលវេលាអស់រយៈពេលជាច្រើនខែ។

តែពេលនេះក្លឹបបឹងកេតអង្គរបានរកឃើញម្ចាស់ក្លឹបថ្មីហើយគឺ លោកស្រី ពុទ្ធ ធីតា និងស្វាមីជាជនជាតិថៃ ម្ចាស់ភាគហ៊ុនធំថ្មីនេះគឺជាម្តាយឪពុកបង្កើតរបស់កុមារា Kasidef Vasunan ដែលបានទៅហ្វឹកហាត់នៅសាលាបាល់ទាត់ Barcelona ប្រទេសអេស្ប៉ាញមួយសប្តាហ៍កន្លងទៅ។

ក្នុងនោះដែរអ្នកស្រី ពុទ្ធ ធីតា បានដាក់គោលដៅធំៗ២អោយក្លឹបនោះគឺលោកស្រីបានត្រៀមថវិកាប្រមាណ១,៥លានដុល្លារអាមេរិកសម្រាប់កសាងកីឡដ្ឋាន ហើយនិងរៀបចំធានារ៉ាប់រងដល់កីឡាករ និងក្រុមការងារបឹងកេតទាំងអស់៕

ដោយ៖ អ៊ុំ កុសល

 

ព័ត៌មានផ្សេងទៀត