លោក​ជួន ណារិន បញ្ជា​ឲ្យ​តាម​ចាប់​អ្នកបើករថយន្ត​បំពាន​បា​រ៉ាស់រថ​ភ្លើង​

02/05/2018 -  252

​លោក ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច តាម​រក​រថយន្ត កាមរី ឆ្លាម ពណ៌​សំបក​ឪឡឹក ដែល​បើកបរ​បំពាន​កាត់​បា​រ៉ា​ស់ ផ្លូវ​រថភ្លើង នៅក្នុង​ភូមិសាស្ត្រ វាលរិញ ដើម្បី​យក​មក​ចាត់វិធានការ​តាមច្បាប់​។​

​ថ្មីៗ​នេះ ប្រជាពលរដ្ឋ​បាន​សម្តែង​អារម្មណ៍​ហួសចិត្ត យ៉ាងខ្លាំង បន្ទាប់ពី​បានឃើញ​រថយន្ត​មួយគ្រឿង បើកបរ​មិន​គោរព ការដាក់​បា​រ៉ា​ស់ ដើម្បី​ឲ្យ​រថភ្លើ​ឆ្លងកាត់​។ តាមរយៈ​វីដេអូ ដែល​បាន​បន្ត​ចែកចាយ ពេញ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក បានបង្ហាញពីរថយន្តមួយគ្រឿង ប៊ិះ​នឹង​ត្រូវ​រថភ្លើង​បុក ដោយសារតែបាន​បើក​រុលទៅមុខ ខណៈ​ដែល​រថភ្លើង​កំពុង​ឆ្លងកាត់​៕ ដោយៈ​សៅ វិសាល​​

ទស្សនាវីដេអូខាងក្រោម៖

ព័ត៌មានផ្សេងទៀត