លោក​ហ៊ុន ជា ក្មួយប្រុស​លោក​​​​​នាយករដ្ឋមន្ត្រី​​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ករណី​ផ្ទុះអាវុធ​

02/05/2018 -  312

​លោក ហ៊ុន ជា ក្មួយ​ប្រុស​បង្កើត​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែល​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ការបាញ់បោះ​សេរី ត្រូវបាន​បញ្ជូន​ខ្លួន ទៅ​តុលាការក្រុង​ភ្នំពេញ​ហើយ នា​រសៀល​ថ្ងៃ​ទី ០២ ឧសភា​នេះ​។​

​លោក សុខ ខេមរិន្ទ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បាន​ថ្លែង​ប្រាប់​សារព័ត៌មាន ភ្នំពេញ​ប៉ុស្តិ៍​ថា ៖ «​ឥឡូវនេះ កម្លាំង​យើង បាន​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ​រួចហើយ​»​។ លោក​បញ្ជាក់ថា ៖ «​ក្នុង​អំឡុង​ពេល​នេះ អ្នកណាៗ ក៏ដោយ ឲ្យតែ​ផ្ទុះអាវុធ គឺ​ច្បាម​ហើយ​»​។​

​សូមបញ្ជាក់​ថា លោក​ឧត្តមសេនីយ៍​ផ្កាយ​បី ហ៊ុន ជា  បាន​បង្ក​ការបាញ់បោះ​សេរី​ប្រមាណ​១០ គ្រាប់ កាលពី​យប់​ថ្ងៃ​ទី​០១ ឧសភា នៅក្នុង​សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ​។ 
​មន្ត្រី​អាជ្ញាធរ មិន​បាន​បញ្ជាក់​ពី មូលហេតុ​នៃ​ការផ្ទុះ​អាវុធ​នេះ ដោយសារ​រឿង​អ្វី​នោះ​ទេ ប៉ុន្តែ​ទំនង​ជា​ករណី​ជម្លោះ​ពាក្យសម្តី​នៅក្នុង​គ្រួសារ​៕

ព័ត៌មានផ្សេងទៀត