លទ្ធផលនៃការបរិភោគអាហារទាំង៧មុខរបស់គោឧសរាជ

03/05/2018 -  234

ការផ្សង​ប្រផ្នូលតាមរយៈគោឧសរាជ នៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នាថ្ងៃទី០៣ ឧសភា នៅទីព្រះស្រែ ក្នុងខេត្តស្វាយរៀង គឺទទួលបានលទ្ធផលយ៉ាងគាប់ប្រសើរ។ ក្នុងចំណោមអាហារទាំង៧ ដែលរួមមាន ស្រូវ ពោត សណ្តែ ល្ងរ ស្មៅ ទឹក និងស្រា គឺគោឧសរាជ បរិភោគស្រូវ ចំនួន៩៥% ពោត ៩៥% និងសណ្តែក ៨០%។ តាមរយៈការផ្សងប្រផ្នូលនេះ ការបង្កបង្កើនផលកសិកម្ម មានដូចជា ស្រូវ ពោត សណ្តែក របស់ប្រជាកសិករខ្មែរ នឹងទទួលបានទិន្នផលខ្ពស់ យ៉ាងគាប់ប្រសើរ នារដូវវស្សាឆ្នាំនេះ៕ ដោយៈសៅ វិសាល

ព័ត៌មានផ្សេងទៀត