នគរបាល​២​រូប​ដែល​ទារលុយ​២០​ដុ​លា្ល​រ​ពី​ជន​បរទេសត្រូវបញ្ឈរជើងបណ្តោះអាសន្ន

03/05/2018 -  94

​មន្ត្រី​នគរបាល​ចរាច​រ​២​រូប ដែល​ទារលុយ​២០​ដុល្លា​ពី​ជនបរទេស​លើ​ករណី បើកបរ​មិន​គោរព​ភ្លើង​សញ្ញា​ពេលនេះ ត្រូវបាន​ការិយាល័យ​នគ​បាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ ផ្អាកការងារជាបណ្តោះអាសន្ន។ នេះ​បើ​ការ​ឲ្យដឹង​ពី​លោក សែម គន្ធា នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​បាន​ឱ្យដឹង​កាលពី​ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ​២០១៨​។​

​ចំណាត់ការ​នេះ​ធ្វើឡើង​បន្ទាប់​ពី​មានកា​រិះ​គន​ពី​មហាជន លើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក ក្រោយ​មន្ត្រី​ទាំង​នគ​បាល​ចរច​២​រូប បាន​ទារ​ប្រាក់​២០​ដុល្លា​លើ​ជនបរទេស​ជា​ថ្នូរ​នឹង​ការ​មិន​ចាប់​បញ្ជូន​មក​ការិយាល័យ ដែល​ទង្វើ​នេះ​ធ្វើឱ្យ​បាត់បង់​កិត្តិយស​មន្ត្រីនគរបាល​ផ្សេងៗ​ទៀត​។ 

​ក្រៅពី​ករណី​ទារប្រាក់​២០​ដុ​លា្ល​ពី​ជនបរទេស មន្ត្រី​ចរាចរ​ទាំង​២​រូប​ខាងលើ​ក៏​បាន​ប្រព្រឹត្ត​ខុស​នូវ​វិន័យ​កងកម្លាំង​លេខ​០០៦ របស់​នគរបាល​ជាតិ ដោយ​បាន​ផាកពិន័យ​លើស​គោលការណ៍​ព្រមទាំង មិន​បាន​ចេញ​វិក័យ​ប​ត្រ ដែល​ទង្វើរ​របស់​មន្ត្រី​នគរបាល​ទាំង​២​រូបនេះ  នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ  មិន​អាច​បន្ត​អប់រំ​ណែនាំ​បាន​ទៀត​ទេ​គឺ​លោក​នឹង ស្នើរ​សុំ​គោលការណ៍​ពី​សំណាក់ លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​បណ្តេញចេញ​ពី​ក្រប​ខណ្ឌ​នគ​បាល​ជាតិ​តែម្តង​៕

ព័ត៌មានផ្សេងទៀត