ទីបំផុត​U21​​កម្ពុជា​​តស៊ូ​រហូត​​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​​ដណ្ដើមពាន​​ស្ដេច​ព្រុយ​ណេ​

03/05/2018 -  203

​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​២១​ឆ្នាំ​(U21) ស្ទើរតែ​បាត់បង់​ឱកាស​ទាំងស្រុង​ទៅហើយ ដើម្បី​ឈានទៅ​ដណ្ដើមពាន​រង្វាន់​បាល់ទាត់​ស្ដេច​ព្រុយ​ណេ ក្រោយពេល​ចាញ់​ឡាវ​កាល​បើកឆាក​។ ប៉ុន្ដែ​រឿង​មិន​នឹកស្មាន​ដល់ ក្រុម​កម្ពុជា​បាន​ព្យាយាម​តស៊ូ​កែប្រែ​ចំណុច​ខ្វះខាត រហូត​ទទួលបាន​ជ័យជម្នះ​លើ​ក្រុម​សិង្ហ​បុរី ពេល​ប្រកួត​នៅ​វគ្គ​ចុងក្រោយ​ពូ​ល​B​។ U21​កម្ពុជា​បាន​បន្ដ​យកឈ្នះ​មី​យ៉ាន់​ម៉ា​២​ទល់នឹង​១​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទៀត ទើប​អាច​ឈានទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​លើកដំបូង ក្រោយ​ចូលរួម​ច្រើនលើកច្រើនសារ​តែ​បរាជ័យ​។ U21​កម្ពុជា​នឹង​ប៉ះ U21​ទីម័​រខាង​កើតវ​គ្គ​ផ្ដាច់ព្រ័ត្រ នៅ​ថ្ងៃទី​០៥​ឧសភា ម៉ោង​៧​និង​៣០​នាទី​យប់​៕

ព័ត៌មានផ្សេងទៀត