Jo Insung តារាសម្តែងកូរ៉េ ទើបតែទិញផ្ទះ? ឯតម្លៃនោះ ពិតជាគួរអោយភ្ញាក់ផ្អើល

04/05/2018 -  186

មានដំណឹងជាច្រើន អោយដឹងមកថា តារាសម្តែងប្រុសរូបសង្ហារបស់ប្រទេសកូរ៉េខាងត្បូង បានចំណាយទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ទិញផ្ទះថ្មីនៅកោះ Jeju ។

លោក Jo Insung (ចូ អ៊ីនសុង) ដែលនៅពេលថ្មីៗនេះ លោកមិនមានសកម្មភាពនៅក្នុងឧស្សាហកម្មភាពយន្ត ប៉ុន្តែលោក បានបង្កការភ្ញាក់ផ្អើលដ៏សម្បើមមួយ សម្រាប់អ្នកគ្រប់គ្នា ជាមួយនិងពាក្យចរចារអារាមថា លោកបានទិញផ្ទះថ្មីតម្លៃខ្ពស់នៅកោះ Jeju ។

តាមប្រភពមួយពីទីភ្នាក់ងារអចលនទ្រព្យ អោយដឹងមកថា តារាសម្តែងលោក Jo Insung បានទិញផ្ទះតម្លៃដល់ទៅ១,៥ពាន់លានវ៉ុន។

ប្រភពដដែលក៏អោយដឹងផងដែរថា លំនៅដ្ឋានរបស់លោក Jo Insung មានទីតាំងស្ថិតនៅជិតអាកាសយានដ្ឋាន ដែលអាចធ្វើដំណើរតាមរថយន្តទៅដល់អាកាសយានដ្ឋានបាន ក្នុងពេលត្រឹមតែ១០នាទី។

ពាក្យចរចារអារ៉ាមទាំងនោះ កាន់តែប្រែក្លាយទៅជាការពិតខ្លាំងឡើង នៅពេលដែល Jo Insung ត្រូវគេឃើញនៅកាន់កោះ Jeju ជាមួយមិត្តភ័ក្តិជាច្រើន និងសមាជិកគ្រួសារ។

លោក Jo Insung មិនមានសកម្មភាព នៅក្នុងខ្សែភាពយន្តភាគកូរ៉េខាងត្បូងឡើយ ចាប់តាំងពីរឿង Dear My Friends ដែលចាក់ផ្សាយនៅឆ្នាំ២០១៦។

 

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត