Twitter កំពុងពេញនិយមប្រើប្រាស់ នៅប្រទេសកូរ៉េខាងត្បូង

04/05/2018 -  162

Twitter កំពុងពេញនិយមប្រើប្រាស់ នៅប្រទេសកូរ៉េខាងត្បូង ប្រជាជនកូរ៉េខាងត្បូង កំពុងប្រើប្រាស់បណ្តាញទំនាកទំនងសង្គម Twitter(ធ្វីតធ័រ) យ៉ាងពេញនិយមពីមួយថ្ងៃ ទៅមួយថ្ងៃ។

យោងតាមទិន្នន័យ ចាប់ពីខែតុលា២០១៧មក បណ្តាញទំនាក់ទំនងសង្គម Twitter(ធ្វីតធ័រ) បានក្លាយជាបណ្តាញទំនាក់ទំនងសង្គម ដែលមានការប្រើប្រាស់ច្រើនបំផុត នៅប្រទេសកូរ៉េខាងត្បូង គឺបណ្តាញនេះ មានការប្រើប្រាស់ច្រើនជាងបណ្តាញទំនាក់ទំនងសង្គមអនឡាញផ្សេងទៀត។

តើ អ្វីទៅ ដែលនៅពីក្រោយរឿងជោគជ័យរបស់វិស័យបច្ចេកវិទ្យាមួយនេះ?

មានការបង្ហាញមកថា បណ្តាញ Twitter នៅកូរ៉េខាងត្បូង បានចាប់ផ្តើមមានការប្រើប្រាស់ច្រើន ក្រោយពីក្រុមតារាសិល្បៈ K-pop របស់ប្រទេសកូរ៉េខាងត្បូង ចាប់ផ្តើមប្រើប្រាស់បណ្តាញមួយនេះ។

ថ្ងៃ១ឧសភាកន្លងទៅ នាយកប្រតិបត្តិក្រុមហ៊ុនTwitter Korea លោកShin Changseob អោយដឹងថាក្រុមK-pop មានឥទ្ធិពលខ្លាំងលើអ្នកប្រើប្រាស់បណ្តាញTwitter។

ក្នុងចំណោមតារាក្រុមចម្រៀងដែលទទួលបានការចាប់អារម្មណ៍ខ្លាំងលើបណ្តាញធ្វីតធ័រ នៅទូទាំងពិភពលោក ក្នុងចំណោម១០ក្រុម មាន៦ក្រុម ជាក្រុមចម្រៀង K-pop ក្នុងនោះក៏មានក្រុមចម្រៀង BTS ដែលមានអ្នកគាំទ្រលើបណ្តាញ Twitter មានរហូតដល់ទៅ១៤លាននាក់។

នាយកប្រតិបត្តិក្រុមហ៊ុន Twitter Korea បន្តថា «នៅពេលក្រុមតារា K-pop ប្រើប្រាស់បណ្តាញ Twitter ច្រើន ហើយកិច្ចសម្ភាសន៍របស់ពួកគេ ចេញផ្សាយនៅលើបណ្តាញ Twitter នៅឆ្នាំ២០១៥មក គេឃើញថា ក្រុមអ្នកគាំទ្រទាំងក្នុងស្រុក និងក្រៅស្រុក បានចាប់ផ្តើមប្រើប្រាស់បណ្តាញ Twitter ច្រើន។ 

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត