ការចំណាយរបស់ចិនដីគោកទៅលើ Mobile App នឹងកើនឡើងទ្វេរដងនៅឆ្នាំ២០២២

04/05/2018 -  209

ប្រទេសចិនដីគោក នឹងនៅតែជាទីផ្សារសម្រាប់កម្មវិធីទូរស័ព្ទ ឬ Mobile App ធំបំផុតរបស់ពិភពលោកនៅក្នុងឆ្នាំ២០២២។ នេះបើតាមទិន្នន័យបង្ហាញកាលពីថ្ងៃព្រហស្បតិ៍។

ទិន្នន័យពី App Annie អោយដឹងថា ការចំណាយទៅលើកម្មវិធីទូរស័ព្ទ ឬ Mobile App អាចកើនដល់៦២,៤ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២២ នៅប្រទេសចិនដីគោក។នេះជាចំនួនច្រើនជាងទ្វេរដងបើធៀបនឹងឆ្នាំ២០១៧ ហើយការចំណាយរបស់ប្រជាជនរស់នៅប្រទេសចិនដីគោកទៅលើ Mobile App អាចមានប្រហែលជា៤០ភាគរយ នៃការចំណាយសរុបនៅក្នុងពិភពលោក នៅឆ្នាំ២០២២។

កម្មវិធីហ្គេមទូរស័ព្ទដៃ នឹងនៅតែជា កម្មវិធីមួយដែលអាចទាញយកការចំណាយពីអ្នកប្រើប្រាស់បានខ្ពស់បំផុត ចំណែកទីផ្សារចម្រៀង បណ្តាញសង្គម និងកម្មវិធីទូរស័ព្ទដទៃទៀត ក៏នឹងរក្សាការកើនឡើងផងដែរ។

ស្របគ្នានេះ ប្រទេសចិន នឹងមានការដោនឡូដយកកម្មវិធីមកប្រើប្រាស់រហូតដល់១១៩,៥ពាន់លានដងនៅឆ្នាំ២០២២ គឺកើនឡើង៥១ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០១៧ ហើយនឹងនៅតែជាចំនួនដោនឡូដច្រើនបំផុតនៅក្នុងពិភពលោក។

 

ដោយ៖ vibe

ព័ត៌មានផ្សេងទៀត