ករណី​ពុល​ទឹក​នៅ​ខេត្ត​ក្រចេះ​អ្នករងគ្រោះ​សរុប​៥៧​នាក់​ស្លាប់​៦​នាក់​

05/05/2018 -  338

គិត​មកដល់ពេលនេះ ចំនួន​អ្នក​ស្លាប់​ករណី​សង្ស័យ​ពុល នៅក្នុង​ឃុំ​កន្តួ​ត ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ កើន​ដល់​៦​នាក់​ហើយ ខណៈ​៥១​នាក់​ផ្សេង​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ បើ​តាម​ការបញ្ជាក់​ពី​លោក​មេ​ប៉ុស្តិ៍​កន្តួ​ត ឲ្យដឹងថា ករណី​សង្ស័យ​ពុល​ទឹក​នេះ កើត​ឡើង​តាំងពី​ថ្ងៃ​ទី​០៣ ឧសភា​មក​ម្លេះ តែ​រហូត​មកដល់​ថ្ងៃ​ទី​០៥ ឧសភា​នេះ ចំនួន​អ្នករងគ្រោះ​បាន​កើនឡើង​យ៉ាងគំហុក រហូត​មាន​អ្នកស្លាប់​ផងដែរ​។

ព័ត៌មានផ្សេងទៀត