ទឹកប្រាក់១០លានបាតជាបណ្ណាការ បុរសបារាំង រៀបការជាមួយមិត្តប្រុស ជាជនជាតិថៃ

06/05/2018 -  540

អាពាហ៍ពិពាហ៍គូស្នេហ៍ស្រឡាញ់ភេទដូចគ្នា បានប្រារព្ធធ្វើឡើងកាលពីសប្តាហ៍មុន រវាងបុរសជាជនជាតិបារាំង និងមិត្តប្រុសរបស់ខ្លួនដែលជាជនជាតិថៃ។ នេះបើតាមការចុះផ្សាយរបស់សារពត៌មានថៃ Buriramtimes។

សារពត៌មានដដែលអោយដឹងថា វីដេអូបង្ហាញពីពិធីរៀបការដ៏រីករាយរបស់គូស្នេហ៍មួយគូនេះ ត្រូវគេបង្ហោះនៅលើទំព័រ Facebook មួយមានឈ្មោះថា “S Sanit”។

ទឹកប្រាក់សរុប១០លានបាត ជាថ្លៃបណ្ណាការសម្រាប់អាពាហ៍ពិពាហ៍គូស្នេហ៍ស្រឡាញ់ភេទដូចគ្នារវាងបុរសបារាំង និងបុរសជនជាតិថៃមួយគូនេះ។

បណ្ណាការទឹកប្រាក់១០លានបាត សរុបទៅលើ ប្រាក់សុទ្ធ ដី ខុនដូ១ និងចិញ្ជៀនពេជ្រមួយវង់។

មិនមានការបង្ហាញឈ្មោះគូស្នេហ៍បារាំងថៃ ឬទីកន្លែងនៃពិធីរៀបការឡើយ។ ទឹកប្រាក់១០លានបាត ជិតស្មើនិង១ភាគ៣នៃទឹកប្រាក់១លានដុល្លារអាមេរិក ដូច្នេះ បណ្ណាការ១០លានបាត ជាបណ្ណាការដ៏ច្រើនមួយសម្រាប់ប្រជាជនថៃ។

យ៉ាងណាក៏ដោយ ទំព័រ Facebook ដែលផ្សាយពីរឿងស្នេហានេះ និយាយថា អាពាហ៍ពិពាហ៍កើតឡើងពីស្នេហា។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត