ធ្វើរឿងទាំងនេះ បង្ហាញពិភពលោកថា អ្នកជាគូស្នេហ៍រីករាយ

06/05/2018 -  240

គូស្នេហ៍រីករាយ ជាគូស្នេហ៍រ៉ូមេនទិក។ មនុស្សគ្រប់គ្នាសុទ្ធសឹងតែចង់ក្លាយជាគូស្នេហ៍រ៉ូមេនទិក ប៉ុន្តែក៏មានអ្នកខ្លះមិនចូលចិត្តអ្នកមានស្នេហារ៉ូមេនទិកឡើយ ក៏ព្រោះថាប្រហែលជា ពួកគេទាំងនោះច្រណែនទេដឹង។

ប៉ុន្តែ ទោះជាមានអ្នកចូលចិត្ត ឬមិនចូលចិត្តក៏ដោយ អ្នកត្រូវអោយពិភពលោកដឹងថា អ្នកជាគូស្នេហ៍ដ៏រីករាយ។

មើលវិធីខាងក្រោមជាវិធីងាយៗខ្លះៗ ដើម្បីអោយគូស្នេហ៍ របស់អ្នកជាគូស្នេហ៍ដ៏រ៉ូមេនទិក៖

១ ដើរហាត់ប្រាណ និងដើរហាត់ប្រាណជាមួយគ្នា

ការដើរហាត់ប្រាណ បានជួយដល់សុខភាពរាងកាយរបស់អ្នកអោយមានកម្លាំងមាំមួន និងមានសុខភាពល្អ។ អ្វីដែលកាន់តែពិសេស នៅពេលអ្នកដើរហាត់ប្រាណ ហើយកាន់ដៃគ្នាជាមួយគូស្នេហ៍របស់អ្នក ដើរនៅលើផ្លូវមួយ អាចនិយាយបានថា ជាពេលវេលាដើរហាត់ប្រាណដ៏រ៉ូមេនទិក តែម្តងហើយ។

២ បង្ហាញភាពកក់ក្តៅ នៅទីសាធារណៈ

កាន់ដៃ និងបង្ហាញភាពកក់ក្តៅអោយគ្នា នៅគ្រប់ពេល គ្រប់ទីកន្លែងដែលអ្នកអាច។ បែបនេះ នឹងធ្វើអោយគូស្នេហ៍ដទៃនៅជុំវិញ ច្រណែនអ្នកជាក់ជាមិនខាន ព្រោះពួកគេក៏ចង់ផ្អែមល្ហែមដូចអ្នកដែរ។ បង្ហាញភាពកក់ក្តៅនៅទីសាធារណៈ គ្រប់ពេល គ្រប់ទីកន្លែងដែលអ្នកអាច នឹងធ្វើអោយអ្នកមានអារម្មណ៍ដ៏ប្រសើរឡើង ចំពោះទំនាក់ទំនងរបស់អ្នកនឹងគូស្នេហ៍។

បង្ហាញភាពកក់ក្តៅនេះឡើង បើទោះបី អ្នកជាគូស្នេហ៍យូរឆ្នាំហើយ យ៉ាងណាក៏ដោយ។

៣ កុំឈ្លោះគ្នា នៅចំពោះមុខអ្នកដទៃ

កុំឈ្លោះគ្នា ជាមួយគូស្នេហ៍ជាទីស្រឡាញ់របស់អ្នក នៅចំពោះមុខអ្នកដទៃ សូម្បីនៅចំពោះមុខមិត្តសម្លាញ់របស់អ្នក។

៤ កុំនិយាយមិនល្អពីគ្នា

គូស្នេហ៍រីករាយមិនមានអ្វី នឹងត្រូវនិយាយអាក្រក់ពីគ្នាទៅវិញទៅមក នៅក្រោយខ្នងគ្នា ឬចំពោះមុខគ្នាឡើយ។

សូមជៀសវាង បញ្ហានិយាយមិនល្អពីគ្នា។

៥ អំណោយបន្តិចបន្តួចបង្ហាញការស្រឡាញ់

ទិញអំណោយបន្តិចបន្តួច អោយគ្នាទៅវិញទៅមក ដើម្បីរក្សាការស្រឡាញ់អោយនៅស្ថិត ស្ថេរ។ បង្ហាញកាយវិការស្រឡាញ់ និងយកចិត្តទុកដាក់ថែទាំគ្នា ទៅវិញទៅមក ដោយសេចក្តីស្រឡាញ់ និងគោរពគ្នា មិនចំពោះថា អ្នកទាំងពីរស្ថិតនៅទីណាឡើយ។

ត្រូវចងចាំថា គូស្នេហ៍របស់អ្នកជាមនុស្សទីមួយជានិច្ច ទោះជាពេលកំពុងសន្ទនាគ្នា និងការចេញទៅកំសាន្តខាងក្រៅជាមួយមិត្តសម្លាញ់របស់អ្នក។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត