Taylor Swift ទៅសួរសុខទុក្ខ អ្នកគាំទ្រដល់មន្ទីរពេទ្យ

07/05/2018 -  147

តារាចម្រៀងស្រីដ៏ល្បីល្បាញរបស់អាមេរិក នាង Taylor Swift បង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះក្មេងស្រីវ័យ៨ឆ្នាំ ដែលកំពុងសម្រាកព្យាបាលបញ្ហារលាកស្បែកនៅមន្ទីរពេទ្យ។

ដោយសារត្រូវសម្រាកព្យបាលស្បែករលាកភ្លើង ក្មេងស្រី Isabella McCune មិនអាចចាកចេញពីមន្ទីរពេទ្យ ទៅមើលការប្រគំតន្ត្រីរបស់តារាចម្រៀង Taylor Swift ដូច្នេះ Swift ក៏មកសួរសុខទុក្ខនាងនៅមន្ទីរពេទ្យវិញ។

Swift និយាយថា នាងត្រូវមកសួរសុខទុក្ខ Isabella ព្រោះថា នាងពិតជាស្ងប់ស្ងែងនឹងរឿងរបស់ Isabella ហើយក៏សប្បាយចិត្តដែលចម្រៀងរបស់នាង បានជួយក្មេងស្រីតូចម្នាក់នេះ។

ម្ចាស់ពានរង្វាន់ Grammy វ័យ២៨ឆ្នាំ បានឆ្លៀតពេលវេលាដ៏មមាញឹករបស់ខ្លួន ទៅសួរសុខទុក្ខ Isabella នៅមន្ទីរពេទ្យ នឹងបាននាំយកវត្ថុអនុស្សាវរីយ៍ជាច្រើន មកអោយក្មេងស្រីថែមទៀតផង។

អ្វីដែលប្រសើរលើសពីការសួរសុខទុក្ខគឺ Isabella ទទួលបានការអោបដ៏កក់ក្តៅដែលមិនអាចបំភ្លេចបានពី Swift ដែលជានិមិត្តរូបរបស់នាង។

មកដឹងរឿងរបស់ Isabella បន្តិចហេតុអីបានជាTaylor Swift ទៅសួរសុខទុក្ខនាងដល់មន្ទីរពេទ្យ៖ 

ក្នុងរយៈពេល៧សប្តាហ៍ចាប់តាំង Isabella រលាកភ្លើង ក្មេងស្រីក្លាហានម្នាក់នេះ បានឆ្លងកាត់ការវះកាត់១១ដង។ នៅពេលនាងស្ងាប ធ្វើអោយនាងឈឺខ្នងជាខ្លាំង។ ក្អក ស្ងាប ឬក្រដាស ពិតជាធ្វើអោយ នាងឈឺមុខរបួសជាខ្លាំង។ របួសរលាកភ្លើងរបស់នាងកាន់តែឈឺចាប់ខ្លាំងឡើង នៅពេលផ្លាស់ប្តូរសម្លៀកបំពាក់។

ប៉ុន្តែការឈឺចាប់របួស ត្រូវបាត់ នៅពេលនាងស្តាប់បទចម្រៀងរបស់ Taylor Swift ។ អ្នកម្តាយរបស់ក្មេងស្រីប្រាប់ថា បទចម្រៀងរបស់Taylor Swift ដែលជាទីពេញចិត្តរបស់កូនស្រីខ្លួន ជាបទចម្រៀង “…Ready for It?”

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត