លោក Arsene Wenger បានលើកដៃលាអ្នកគាំទ្រទាំងអាល័យ

07/05/2018 -  376

នៅទីបំផុតអ្នកចាត់ការក្លិបកាំភ្លើងធំ Arsenal លោក Arsene Wenger បានលើកដៃលាអ្នកគាំទ្រ ក្លិបជាផ្លូវការហើយ បន្ទាប់ពីគាត់បានជួយអោយក្លិបដែលមានមូលដ្ឋាននៅទីក្រុងឡុងរីកចំរើនដល់ សព្វថ្ងៃ ដោយលាទាំងអាល័យ។

ក្រោយចំណាយពេលជិត២២ឆ្នាំ Arsene Wenger បានលើកដៃលាចុងក្រោយទៅកាន់អ្នកគាំទ្រ Arsenal រាប់ម៉ឺននាក់នៅកីឡដ្ឋាន Emirates ទាំងអាល័យកាលពីយប់មិញ។

ជាម៉ោងដ៏ក្ដុកក្ដួលអ្នកចាត់ការសញ្ជាតិបារាំងបានថ្លែងទៅកាន់អ្នកគាំទ្រកាំភ្លើងធំទាំងអស់ថា ទោះលោកចេញក៏ត្រូវតែនាំគ្នាគាំទ្រ Aresnal រហូតទៅ និងនៅតែនឹកទីនោះជាដរាប។

Arsene Wenger ត្រូវបាន Arsenal តែងតាំងជាអ្នកចាត់ការក្លឹបនៅថ្ងៃទី ១ ខែ តុលា ឆ្នាំ ១៩៩៦ និងជួយក្លឹបឈ្នះ Premier League ៣ដង, FA Cup ៧ដង៕

ដោយ៖ អ៊ុំ កុសល

 

ព័ត៌មានផ្សេងទៀត