អ្នកស្លាប់​កើន​ដល់​១៤​នាក់ ក្នុងករណី​ពុល​នៅ​ខេត្ត​ក្រចេះ​

07/05/2018 -  358

​គិត​ត្រឹម​ម៉ោង ១០:០០​នាទី​ព្រឹក ថ្ងៃ​០៧ ខែ​ឧសភា ឆ្នាំ​២០១៨ មាន​ជនរងគ្រោះ​ស្លាប់ សរុប​ចំនួន​១៤​នាក់ ក្នុងករណី​ពុល​ស្រា និង​សង្ស័យ​ពុល​ទឹក នៅ​ភូមិ​ស្រែ​នន ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ។ នេះ​បើ​តាម​ការផ្សាយ​ពី​ហ្វេ​សប៊ុក លោក ខៀវ កញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃនេះ ។​

​ជនរងគ្រោះ កំពុង​សម្រាក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត មាន​ចំនួន ១៩២​នាក់ (​ស្រី​១០៨​នាក់​), ជង​រងគ្រោះ​បញ្ជូនទៅ​ភ្នំពេញ មាន​ចំនួន​១៥​នាក់ (​ស្រី​១១​នាក់​) ស្លាប់​៧​នាក់ ។​

​ជនរងគ្រោះ កំពុង​សង្គ្រោះបន្ទាន់​សរុប ២០០​នាក់ ក្នុងនោះ​ស្រី ១១៤​នាក់ ។ ចំណែក​ឯ​ជនរងគ្រោះ ដែល​កំពុង​ស្ថិត​ក្នុង​សាល​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​កាលម៉ែ​ត មាន​ចំនួន ០៨​នាក់ ក្នុងនោះ​ស្រី ០៦​នាក់ ។​

​យ៉ាងណាម៉ិញ ជនរងគ្រោះ​សរុប​ទាំងអស់ មាន​ចំនួន ២១៤​នាក់ ក្នុងនោះ​ស្រី ១២៣​នាក់ ៕ (​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត