Rihanna បង្អួតសម្រស់ក្នុងកម្មវិធី Met Gala ឆ្នាំ២០១៨

08/05/2018 -  192

នៅប៉ុន្មានឆ្នាំមកនេះ តារាចម្រៀងល្បីឈ្មោះ នាងRihanna តែងតែបង្កើតភាពជោគជ័យអោយខ្លួននាង ក្លាយជាម្ចាស់ក្សត្រីក្នុងកម្មវិធី Met Gala ក៏ព្រោះថា Rihanna ជានិច្ចកាលតែងតែតុបតែងខ្លួន បានស្របទៅតាមប្រធានបទកម្មវិធី ហើយនៅស្របពេលជាមួយគ្នា នាងក៏បង្កើតឡើងនូវភាពភ្ញាក់ផ្អើលផងដែរ ចំពោះរបៀបច្នៃម៉ូតសម្លៀកបំពាក់ពេញនិយមរបស់នាង ដែលកម្រនឹងមានអ្នកនឹកឃើញ ឬក៏អាចថា អ្នកផ្សេងនឹកមិនឃើញដូចនាង។

 

ប្រធានបទកម្មវិធី Met Gala ឆ្នាំ២០១៨ សំដៅទៅលើហ្វេសិនសម្លៀកបំពាក់បែបកាតូលិកនិយម “Heavenly Bodies: Fashion and the Catholic Imagination” ។ សម្រាប់ប្រធានបទកម្មវិធី ដែលពាក់ព័ន្ធនឹងម៉ូតសម្លៀកបំពាក់បែបកាតូលិកនិយម គេឃើញថា តារាចម្រៀងនាងRihanna បង្ហាញវត្តមានរបស់នាងលើកម្រាលព្រំក្រហម ដោយពាក់មួកដូចសង្ឃកាតូលិក ប៉ុន្តែមួករបស់សង្ឃកាតូលិកRihanna នេះ មានដាំអង្កាំត្បូងបន្ថែមភ្លឺយ៉ាងចិញ្ចែងចិញ្ចាញ ដែលមើលមួយភ្លេតទៅ នាងជាសង្ឃកាតូលិកRihanna វ័យក្មេងដ៏ស្រស់ស្អាត។

 

ក្រៅពីមួកជាសង្ឃកាតូលិក នាងRihanna បានគ្រងឈុតសម្លៀកបំពាក់ជាសំពត់ខ្លី ពាក់ខ្សែក យ៉ាងសមគ្នា ជាមួយអាវធំពីក្រៅសុទ្ធតែដាំអង្កាំត្បូង រំលេចភាពស្រស់ស្អាតអោយ Rihanna ក្លាយជាតារាសិល្បៈដ៏លេចធ្លោរនៅក្នុងកម្មវិធី Met Gala ឆ្នាំ២០១៨។

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត