គុណប្រយោជន៍ទទួលទានទឹកក្រូច

08/05/2018 -  127

មានគុណប្រយោជន៍ជាច្រើន ដែលទទួលបានមកពីការទទួលទានទឹកក្រូច ដោយសារទឹកក្រូច(ទឹកក្រូចដែលយកពីផ្លែក្រូចស្រស់) សំបូរទៅដោយវិតាមីនជាច្រើន រួមនិងសារធាតុរ៉ែ ដូចជា វីតាមីន C វីតាមីន A ប៉ូតាស្យូម ប្រូតេអ៊ីន ម៉ាញ៉េស្យូម និងសំបូរទៅដោយជាតិសរសៃ។

ងាកមកមើលផ្នែកកាឡូរីវិញ គេឃើញថា ទឹកក្រូចស្រស់១០០មីលីលីត្រ មាន៤៧កាឡូរី។

ការទទួលទានទឹកក្រូចស្រស់ ជួយពង្រឹងប្រព័ន្ធភាពស៊ាំ ព្រោះផ្លែក្រូចស្រស់ ឬទឹកក្រូចស្រស់ សំបូរទៅដោយវីតាមីនC ជាវីតាមីនមួយប្រភេទដែលរាងកាយមនុស្សយើងត្រូវការជាចាំបាច់។

វីតាមីន C ដែលមាននៅក្នុងផ្លែក្រូច មានមុខងារជា Antioxidant ហើយមុខងារសំខាន់បំផុតមួយរបស់ Antioxidant គឺបង្ការជំងឺមហារីក។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត