ឈុតសម្លៀកបំពាក់ដែលត្រូវនឹងប្រធានបទកម្មវិធី Met Gala ២០១៨

09/05/2018 -  154

The Met Gala ជាកម្មវិធីមហាសមោសរប្រចាំឆ្នាំមួយ ដើម្បីប្រមូលមូលនិធិសម្រាប់វិទ្យាស្ថានសម្លៀកបំពាក់ Costume Institute របស់សារៈមន្ទីរសិល្បៈ Metropolitan Museum of Art ប្រចាំនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

កម្មវិធី Met Gala ជាកម្មវិធីសង្គមដ៏ធំ ប្រចាំនៅទីក្រុងញូវយ៉ក ដែលមានការចូលរួមពីអ្នកច្នៃម៉ូតសម្លៀកបំពាក់ល្បីៗ និងតារាសិល្បៈជុំវិញពិភពលោក។ ជាកម្មវិធីមួយដែលល្បីល្បាញ ខាងសំបុត្រចូលរួមមានតម្លៃ ថ្លៃខ្លាំង ហើយចូលរួមសម្រាប់តែភ្ញៀវពិសេស។ បន្ថែមលើនេះ សម្លៀកបំពាក់ចូលរួមត្រូវតែមានភាពហ៊ឺហា ខ្ពស់ខ្ពស់ ស្របទៅតាមប្រធានបទប្រចាំឆ្នាំរបស់កម្មវិធី។ សម្រាប់ឆ្នាំនេះ ប្រធានបទកម្មវិធី គឺ សំដៅទៅលើហ្វេសិន បែបកាតូលិកនិយម (Heavenly Bodies: Fashion and the Catholic Imagination) ។

មានអ្នកចូលរួមកម្មវិធីជាច្រើន បង្ហាញនូវម៉ូតសម្លៀកបំពាក់ខុសៗគ្នា ប៉ុន្តែមានតារា៨ដួង ដែលទទួល បានការជ្រើសរើសពីទស្សនាវដ្តី Elle ជាអ្នកគ្រងនូវម៉ូតសម្លៀកបំពាក់ ដែលត្រូវនឹងប្រធានបទកម្មវិធី The Met Gala ឆ្នាំ២០១៨ ៖

១ នាង Rihanna

២ នាង Cara Delevigne

៣ លោក Chadwick Boseman

៤ នាង Kate Bosworth

៥ ក្រុមចម្រៀង Migos

៦ Zoe Kravitz

៧ Zendaya

៨ Cardi B

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត