តារាស្រីថៃ មានអ្នកគាំទ្រលើស៦លាននាក់ លើអ៊ីនស្ត្រាក្រាម

09/05/2018 -  194

តារាសិល្បៈ តារាស្រីប្រទេសថៃ ពួកគេ និយមប្រើប្រាស់បណ្តាញទំនាក់ទំនងដែលមានឈ្មោះថា អ៊ីនស្ត្រាក្រាម ដើម្បីភ្ជាប់ការទំនាក់ទំនង ជាមួយនិងក្រុមអ្នកគាំទ្ររបស់ពួកនាង។

ប៉ុន្តែ មានតែតារាស្រីថៃតែប៉ុន្មានរូប ប៉ុណ្ណោះដែលមានអ្នកគាំទ្រនៅលើបណ្តាញទំនាក់ទំនងសង្គមអនឡាញមួយនេះ លើសពី៦លាននាក់ ហើយក្នុងចំណោមនោះ តារាលំដាប់តួធំ មានតែ នាងអាំ ផាត់ឆារ៉ាផាឆៃឆឿ តែម្នាក់ប៉ុណ្ណោះដែលមានអ្នកគាំទ្រដល់ទៅជិត១០លាននាក់។ នេះអាចនិយាយបានថា លំដាប់តួធំប្រចាំប្រទេសថៃ នៅតែជាតួធំ ទោះស្ថិតនៅក្នុងវង់សិល្បៈរាប់សិបឆ្នាំមកហើយយ៉ាងណាក៏ដោយ។

តើតារាថៃស្រីរូបណាខ្លះដែលមានអ្នកគាំទ្រលើស៦លាននាក់ នៅលើអ៊ីនស្ត្រាក្រាម៖

១ នាង Aum Patchrapa មានអ្នកគាំទ្រលើអ៊ីនស្រ្តាក្រាមចំនួន 9,042,590 នាក់

២ នាង Chompoo Araya មានអ្នកគាំទ្រចំនួន 7,882,046នាក់

៣ នាង Mai Davika មានអ្នកគាំទ្រចំនួន 7,277,478 នាក់

៤ នាង Vjwoonsen មានអ្នកគាំទ្រចំនួន 6,583,863 នាក់

៥ នាង Yaya Urassayas មានអ្នកគាំទ្រចំនួន 6,559,826 នាក់

៦ Ploy Chermarn មានអ្នកគាំទ្រចំនួន 6,483,595 នាក់

៧ នាង kimberley មានអ្នកគាំទ្រចំនួន 6,389,958 នាក់

៨ នាង Margie Rasri មានអ្នកគាំទ្រចំនួន 6,381,801 នាក់

៩ Punpun Sutatta មានអ្នកគាំទ្រចំនួន 6,051,750 នាក់

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត