អេន សិរៀម បើកបេះដូងប្រាប់មូលហេតុលែងលះគ្នាជាមួយស្វាមីបិលលី អូកេន

10/05/2018 -  255

ប្រិយមិត្តរបស់តារាស្រី អេន សិរៀម ពិតណាស់ នៅតែចង់ដឹង ចង់លឺ ថាតើតារាស្រីល្បីឈ្មោះ ជាតួឯកស្រី ជា តារាបង្ហាញម៉ូត និងជាពិធីករ វ័យ៤៦ឆ្នាំម្នាក់នេះ មានរឿងរ៉ាវស្នេហាក្រៅវង់សិល្បៈយ៉ាងណា ជីវិតស្នេហានាងបែបណាដែរ។

នាងអេន សិរៀម បានមកបើកបេះដូងប្រាប់ប្រិយមិត្ត ពីដើមចមស្នេហ៍ និងការលែងលះស្វាមីដំបូង នាយ បិលី អូកេន និងជីវិតរបស់នាង ទាំងទឹកភ្នែកជាមួយនិងពិធីករ ក្នុងកម្មវិធី Club Friday Show របស់ប៉ុស្តិ៍GMM25។

តួឯកស្រីល្បីឈ្មោះប្រចាំប្រទេសថៃ នាងអេន សិរៀម បើកបេះដូងក្នុងកម្មវិធី Club Friday Show បង្ហាញមូលហេតុលែងលះស្វាមី នាយបិលី អូកេន និងការរៀបការមិនសមប្រកបជាលើកទី២ រួមនិងការដែលនាងយល់ព្រមទៅរស់នៅឯបរទេស លះបង់គ្រប់យ៉ាងដើម្បីកូន។

ក្នុងកម្មវិធី Club Friday Show របស់ប៉ុស្តិ៍GMM25 នាងអេន សិរៀម រៀបរាប់ថា « អេន ចូលក្នុងវង់សិល្បៈដំបូងតាមរយៈការសម្តែងភាពយន្ត ហើយរឿងដំបូង នាងសម្តែងជាមួយលោកបិលលី អូកេន ជារឿងមានចំណងជើងថា«รักซึมลึก» ។ ពេលនោះ ខ្ញុំនៅក្មេងខ្លាំងណាស់។ យើងទាំងពីរនាក់ជាគូសម្តែងសមគ្នាដែលប្រិយមិត្តផ្គូរផ្គង ក៏មិនមែនជាគូសមគ្នាបែបធម្មតា។ ថ្ងៃមួយយើងក៏ក្លាយជាគូស្នេហ៍ពិត ដោយសារពួកយើងទាំងពីរស្រឡាញ់គ្នាពិតៗ។ ជាស្នេហាគ្រាដំបូងនៅក្នុងជីវិតយើង។ នៅពេលសម្រេចចិត្ត បែកពីបិលលី ព្រោះគិតថា ប្រសិនបើយើងរស់នៅ ព្រោះយើងត្រូវទ្រាំរស់នៅជាមួយគ្នានោះ វាក៏នឹងគ្មានអ្វីប្រសើរឡើងឡើយ»។

សម្រាប់រឿងរៀបការជាលើកទី២ អេន ក៏ប្រើវេលាគិតមិនយូរឡើយ ហើយចុងក្រោយ ក៏រស់នៅជាមួយគ្នាតទៅទៀតមិនបាន យើងក៏ព្រមទទួលយកការពិត។ នរណាៗក៏ចង់មានស្វាមីតែម្នាក់ ភរិយាតែម្នាក់ ហើយការដែលជីវិតរៀបការត្រូវបរាជ័យទាំង២លើក ធ្វើអោយអេន ធ្លាប់គិតថា ជិវិតនេះ នឹងលែងរៀបការហើយ។

មកដល់ពេលមួយដែលយើងត្រូវបញ្ជូនកូនទៅរៀននៅក្រៅប្រទេស អេនក៏សម្រេចចិត្តថា នឹងលះបង់គ្រប់យ៉ាងហើយទៅរស់នៅជាមួយកូន ព្រោះមានបញ្ហាផ្សេងៗកើតឡើងច្រើនណាស់។ កូននិយាយថា យើងមិនមានពេលវេលាអោយគេ។ មិនអោយអ្វីដែលកូន ត្រូវការយ៉ាងពិតប្រាកដ។ ពាក្យទាំងអស់នេះ ធ្វើអោយអេនមានអារម្មណ៍ ថា អេន មិនមែនជាម្តាយល្អម្នាក់ ដែលខ្លួនឯងផ្ទាល់ ទទួលយកមិនបាន។ ដូច្នេះហើយ យើងក៏ពិសោធន៍អោយកូនឃើញថា យើងអាចជាម្តាយល្អម្នាក់បាន។ យើងជាម្តាយម្នាក់ អាចលះបង់គ្រប់យ៉ាង ព្រោះកូន បានយ៉ាងពិតប្រាកដ។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត